រថយន្តធ្វើផ្លូវជាតិលេខ៥៩ ក្រឡាប់សង្កត់កម្មករស្លាប់៣នាក់
2011.06.18
ប្រភពពីអ្នកភូមិជាសាក្សីឃើញហេតុការណ៍ បានថ្លែងថា នៅមុនកើតហេតុ រថយន្តរបស់ក្រុមហ៊ុនចិនធ្វើផ្លូវជាតិលេខ៥៩ បានដឹកថ្ម អង ឌឺ ចេញពីចង្កេះភ្នំព្រឹក នៅពេលបើកមកដល់ចំណុចរោងដែលកម្មករកំពុងជ្រកក្បែរចិញ្ចើមផ្លូវ ក្នុងភូមិសាស្ត្រដដែលនោះ ក៏ក្រឡាប់សង្កត់ទៅលើរោងរបស់កម្មករជ្រកនៅនោះតែម្ដង។
លោក សួន កឿន អភិបាលស្រុកភ្នំព្រឹកបានថ្លែងថា សមត្ថកិច្ចប៉ូលិសកំពុងចុះធ្វើកំណត់ហេតុទាក់ទិនករណីគ្រោះថ្នាក់ខាងលើនេះ។ ទោះយ៉ាងណា គេនៅមិនទាន់បានដឹងពីអត្តសញ្ញាណកម្មកររងគ្រោះស្លាប់ទាំងបីនាក់ខាងលើនេះទេ ប៉ុន្តែសាក្សីបានបញ្ជាក់ថាកម្មករទាំងបីនាក់ដែលរងគ្រោះថ្នាក់ស្លាប់នោះ មានប្រុស ២នាក់ ស្រីម្នាក់៕