របប​ក្រុងភ្នំពេញ​ នាំ​អ្នកកាសែត​កម្ពុជា​ទៅ​ទស្សនា​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ ដើម្បី​ជួយ​ផ្សាយ​ថា​ គ្មាន​មូលដ្ឋានទ័ព​ចិន​

ដោយលោក វ៉ែន សុមេធ
2019-07-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបភាព​ដែលចម្លង​ចេញ​ពីអត្ថបទរបស់​កាសែត​ The Wall Street Journal។
រូបភាព​ដែលចម្លង​ចេញ​ពីអត្ថបទរបស់​កាសែត​ The Wall Street Journal។
screen captured

ក្រសួងការពារជាតិ​ ប្រកាស​ថា​ នឹង​ដឹកនាំ​អ្នកសារព័ត៌មាន​ទៅ​ទស្សនកិច្ច​មូល​ដ្ឋាន​កងទ័ពជើងទឹក​រាម​ ក្នុង​ខេត្ត​ព្រះសីហនុ​ បន្ទាប់ពី​មានការ​ចោទ​ថា​ កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​សាងសង់​មូលដ្ឋានទ័ព​ នៅ​ទីនោះ​។ អ្នកវិភាគ​ យល់ថា​ អ្នកកាសែត​កម្ពុជា​ មិន​មាន​ជំនាញ​និង​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ មើល​ដឹង​ថា​ តំបន់​នោះ​ គឺជា​មូលដ្ឋាន​កងទ័ព​ចិន​ឡើយ​ ហើយ​ដំណើរ​ទស្សនកិច្ច​នេះ​ គឺ​គ្រាន់តែ​យុទ្ធសាស្ត្រ​របស់​របប​ក្រុងភ្នំពេញ​ ឱ្យ​កាសែត​ក្នុង​ស្រុក​ជួយ​ផ្សព្វផ្សាយ​ឱ្យ​បាន​ច្រើន​ដើម្បី​លាង​ជម្រះ​នូវ​មន្ទិល​ សង្ស័យ​នានា​។

របប​ក្រុងភ្នំពេញ​ បាន​ប្រកាស​ថា​ ដំណើរ​ទស្សនកិច្ច​ទៅកាន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ស្ថិតនៅ​ក្នុង​ ខេត្ត​ព្រះសីហនុ​ នៅ​ថ្ងៃទី២៦​ ខែកក្កដា​ គឺ​មានតែ​ក្រុម​អ្នកកាសែត​ជាតិ​ និង​អន្តរជាតិ​ប៉ុណ្ណោះ​ ប៉ុន្តែ​ មិន​អនុញ្ញាត​ឱ្យ​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​របស់​ស្ថានទូត​បរទេស​នោះ​ឡើយ​។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ​ ស៊ី​ផាន​ លើកឡើង​ថា​ មូលហេតុ​ដែល​ដឹកនាំ​អ្នកកាសែត​ទៅ​ពិនិត្យមើល​​ទីតាំង​​កងទ័ព​ជើង​ទឹក​​រាម​​នេះ​ គឺ​ដើម្បី​បង្ហាញ​ពី​តម្លាភាព​ និង​​ភាព​ស្មោះត្រង់​​របស់​​កម្ពុជា​ថា​ គ្មាន​​ការសាងសង់​មូលដ្ឋាន​កងទ័ព​ចិន​ ដូច​ការសង្ស័យ​និង​ការចោទប្រកាន់​នោះ​ទេ​។ ទន្ទឹមគ្នា​នេះ​ លោក​ ផៃ​ ស៊ី​ផាន​ ជំរុញ​ឱ្យ​អ្នកកាសែត​ក្នុង​ស្រុក​ ឈប់​ផ្សាយ​បន្ទរ​តាម​កាសែត​បរទេស​ និង​ត្រូវ​​ចូលរួម​​ផ្សព្វផ្សាយ​​ប្រឆាំង​ ចំពោះ​ព័ត៌មាន​របស់​កាសែត​បរទេស​​ណា​ ដែល​​ផ្សាយ​​ប៉ះពាល់​​ដល់​​កម្ពុជា​ ព្រោះ​លោក​​ចាត់ទុកថា​ ព័ត៌មាន​ទាំងនោះ​ គឺជា​ព័ត៌មាន​ក្លែងក្លាយ​។ ​

«មូលដ្ឋាន​ពិត​របស់​ពួក​យើង​គឺ​តាមរយៈ​ភ្នែក​មាត់​និង​ត្រចៀក​របស់​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​។យើង​នាំគ្នា​ប្រឆាំង​ព័ត៌មាន​ប្រឌិត​(Fake​ news​) »

គម្រោង​ដឹកនាំ​អ្នកកាសែត​ទៅ​មើល​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ​ បន្ទាប់ពី​សារព័ត៌មាន​ដ៏​ធំ​មួយ​របស់​សហរដ្ឋ​អាម៉េរិក​ឈ្មោះ​ the​ ​Wall​ Street​ Journal​ ​;បាន​ចុះផ្សាយ​ថា​ របប​លោក​ ហ៊ុន​ សែន​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​សម្ងាត់​ជាមួយ​រដ្ឋាភិបាល​ចិន​ កាលពី​ប៉ុន្មាន​ខែមុន​នេះ​ ដើម្បី​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន​បោះទីតាំង​ឈរជើង​ក្នុង​មូលដ្ឋានទ័ព​ជើងទឹក​រាម​របស់​កម្ពុជា​។របប​លោក​ ហ៊ុន​ សែន​ និង​រដ្ឋាភិបាល​ចិន​ បាន​បដិសេធ​ជាបន្តបន្ទាប់​ និង​បាន​ចាត់ទុក​ការ​ចុះផ្សាយ​ព័ត៌មាន​នេះ​ថា​ ជា​ការបំផ្លើស​ព័ត៌មាន​ដើម្បី​ប្រឆាំង​នឹង​ខ្លួន​។

ទោះ​ជា​យ៉ាង​ណា កាសែត The Wall Street Journal បាន​ចុះ​ផ្សាយ​ដោយ​ស្រង់​សម្ដី​​ មន្ត្រី​​សហរដ្ឋ​អាមេរិក​ថា សេចក្ដី​ព្រាង​នៃ​កិច្ច​ព្រមព្រៀង​បង្ហាញ​ថា របប​ក្រុង​ភ្នំពេញ​បាន​ផ្ដល់​​សិទ្ធិ​ផ្ដាច់​មុខ​ឱ្យ​​​ភាគី​​ចិន ​​កាន់​​កាប់​​ផ្ទៃ​ដី ២៥ហិកតារ​នៃ​ផ្ទៃដី​​សរុប​​ជាង ៧០ហិកតារ​នៃ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​ ក្នុង​ខេត្ត​ព្រះសីហនុ ។ សេចក្ដី​ព្រាង​នេះ​​​បាន​​អនុញ្ញាត​ឱ្យ​កង​ទ័ព​ចិន​​​ប្រើប្រាស់​​មូលដ្ឋាន​ទ័ព​​នោះ ​រយៈ​ពេល​ ៣០ឆ្នាំ ហើយ​កុង​ត្រា​នេះ​អាច​បន្ត​​​ទៀត​ដោយ​​ស្វ័យ​ប្រវត្តិ ជា​​​រៀង​រាល់ ១០ឆ្នាំ​ម្តង បន្ទាប់​ពី​នោះ។ ប្រភព​ដដែល​​ឱ្យ​ដឹង​ទៀត​ថា របប​លោក ហ៊ុន សែន បាន​អនុញ្ញាត​​ឱ្យ​ភាគី​ចិន​ដាក់​​កងទ័ព និង​រក្សា​ទុក​​អាវុធ​យុទ្ធ ភណ្ឌ និង​​នាវា​ចម្បាំង​របស់​ខ្លួន​នៅ​លើ​ទីតាំង​នោះ​ទៀត​ផង។ ជាង​នេះ​ទៅទៀត របប​ក្រុង​ភ្នំពេញ​បាន​អនុញ្ញាត​ឱ្យ​មន្ត្រី​យោធា​ចិន​កាន់កាប់​អាវុធ និង​កាន់​លិខិត​ឆ្លង​ដែន​កម្ពុជា ហើយ​បើ​​​ពលរដ្ឋ​ខ្មែរ​ណា​ចង់​ចូល​ទៅ​ទីតាំង​ដី ២៥ហិកតារ​ក្រោម​ការ​គ្រប់​គ្រង​របស់​ចិន​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​​នោះ គឺ​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​ភាគី​ចិន​ជា​មុន​សិន។

អ្នកវិភាគ​នយោបាយ​ លោក​ គឹម​ សុខ​ លើកឡើង​ថា​ របប​លោក​ ហ៊ុន​ សែន​ កំពុង​ប្រើ​យុទ្ធសាស្ត្រ​​ដកថយ​ ដោយ​ការប្រកាស​ដឹកនាំ​អ្នកកាសែត​ក្នុង​ស្រុក​ទៅ​មើល​តំបន់​ដែល​រង​ការចោទប្រកាន់​ និង​ ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​គាំទ្រ​របប​លោក​ ដើម្បី​បន្សាប​ព័ត៌មាន​ពិត​។ លោក​ យល់ថា​ អ្នកកាសែត​ក្នុង​ស្រុក​ ប្រហែលជា​មិន​មាន​ជំនាញ​និង​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​មើល​និង​វិភាគ​ឱ្យ​ដឹង​ថា​ តំបន់​នោះ​ ជា​តំបន់​កំពុង​សាងសង់​បង្កើត​ជា​មូលដ្ឋាន​កងទ័ព​ចិន​ឡើយ​។ ​«ការពិត​អំពី​មូលដ្ឋានទ័ពចិន​នៅ​លើ​ទឹក​ដីកម្ពុជា​វាស្ទើតែ​១០០ភាគរយ​ទៅហើយ​ ក៏ប៉ុន្តែ​ការដែល ​លោក ​ហ៊ុន​ សែន​​ប្រកាស​ឲ្យសារព័ត៌មាន​ទៅមើលនេះ​អាច​មាន​មូល​ហេតុពីរ​យ៉ាងទី​១ ​ គម្រោង​ដែលគេ​សាងសង់​នៅវាទើបតែ​ចាប់ផ្តើម​ដែលគេ​អាចបិទ​បាំង​បាន​ដោយ​មិនទាន់​បាន​បំពាក់​ឧបករណ៍​ក្នុង​គោលដៅ​យោធា​កម្រិត​ខ្ពស់​នោះទេ។ ទី២ អ្នក​សារព័ត៌មាន​ដែល​គេ​ឲ្យ​ទៅ​មើល​នោះ ​អាចភាគច្រើន​ជាមនុស្ស​របស់​ភាគី​លោក ​ហ៊ុន ​សែន​ តែមិន ​មាន​អ្នក​សារព័ត៌មាន​បរទេស​ដែលមាន​ជំនាញ​ និង​សមត្ថភាព​​វិភាគ​អំពី​រឿង​ចារកម្មទេ»

លោក​ គឹម​ សុខ​ បន្ថែម​ថា​ ប្រសិនបើ​របប​លោក​ ហ៊ុន​ សែន​ ចង់​បង្ហាញ​តម្លាភាព​ និង​បញ្ចប់​មន្ទិល​ សង្ស័យ​នោះ​ គឺ​ត្រូវតែ​អនុញ្ញាត​ឱ្យ​អ្នកកាសែត​បរ​ទេស​ធំៗ​ និង​មន្ត្រី​ស្ថានទូត​បរទេស​ដែល​មាន​ជំនាញ​ និង​មាន​សមត្ថភាព​ច្បាស់លាស់​ក្នុង​ការវិភាគ​រឿង​មូល​ដ្ឋាន​យោធា​ ទើប​អាច​ធ្វើ​ឱ្យ​គេ​ទុកចិត្ត​ បាន​។ ​«បើចង់​បង្ហាញ​តម្លាភាព​មែនទែន​ទាល់តែ​ក្រុម​លោក ​ហ៊ុន​សែន ក្លាហាន​ឲ្យ​ក្រុម​អ្នកកាសែត​ដែល​មាន​បទពិសោធន៍​និង​សមត្ថភាពអំពី​ព័ត៌មាន​ចារកម្ម​យោធា ដូចជា​អ្នកកាសែត​CNN និង​BBC និង​សារព័ត៌មាន​ល្បីៗនៅលើ​សកលលោក​ដែល​គេ​ធ្វើការងារនេះ រាប់ឆ្នាំ​​ទើបជា​ព័ត៌មាន​គេ​ជឿទុក​ចិត្ត​បាន។ចំណុច​មួយទៀត​គឺអនុញ្ញាត​ឲ្យមាន​អ្នកជំនាញ​ពីអង្គ​ទួត​ នានា​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​ជាពិសេស​អ្នកជំនាញ​យោធា​ពីអង្គការ​សហប្រជាជាតិ ​ទៅ​ ពិនិត្យ​មើល​ ទើបគេ​ដឹងថា​ តើ​ឧបករណ៍ដែល​គេបំពាក់​នៅលើ​មូលដ្ឋាន​ដែល​គេសាង​សង់នោះ​ វាគឺ ​ជា​ឧបករណ៍​ដែល​មានគោល​ដៅ​យោធា​ឬ​អត់?»

អ្នកវិភាគ​នយោបាយ​រូប​នេះ​ យល់ថា​ អត្ថបទ​របស់​កាសែត​ the​ Wall​ Street​ Journal​ ​គឺ​មាន​ភាព​ច្បាស់លាស់​និង​ជឿ​ទុកចិត្ត​បាន​ដោយសារ​មាន​ប្រភព​និង​សំអាង​ហេតុ​គ្រប់គ្រាន់​ ពោល​គឺ​មិនមែន​ចេះតែ​ ផ្សព្វផ្សាយ​ផ្តេស​ផ្តាស់​នោះ​ទេ​។

ក្រោយពី​សហគមន៍​អន្តរជាតិ​ថ្កោលទោស​របប​លោក​ ហ៊ុន​ សែន​ ជុំ​ទិស​ រឿង​រំលោភសិទ្ធិ​មនុស្ស​ និង​បំផ្លាញ​ប្រជាធិបតេយ្យ​នោះ​មក​ កម្ពុជា​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ ងាក​ទៅ​ពឹងពាក់​ចិន​ខ្លាំង​ ដើម្បី​ទប់ទល់​នឹង​សម្ពាធ​អន្តរជាតិ​នេះ​។ របប​លោក​ ហ៊ុន​ សែន​ បាន​ផ្តល់​កិច្ចសន្យា​ជាច្រើន​ ឱ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ​នៅ​កម្ពុជា​ ជាពិសេស​នៅ​ខេត្តកោះកុង​ និង​ខេត្ត​ព្រះសីហនុ​ ដែល​ក្នុង​នោះ​ មាន​គម្រោង​ជួល​ដី​នៅ​ខេត្តកោះកុង​រយៈពេល​ ៩៩ឆ្នាំ​ ដែល​មាន​ទំហំ​ទឹកប្រាក់​ ៣,៨ ពាន់​លាន​ដុល្លារ​ និង​មាន​សាងសង់​់​ព្រលា​នយន្តហោះ​ខ្នាត​ធំ​ ដែល​អាច​ឱ្យ​យន្តហោះ​ចម្បាំង​ចិន​ចុះចត​បាន​ផង​ដែរ​។

សហគមន៍​អន្តរជាតិ​ ជាពិសេស​សហរដ្ឋ​អាម៉េរិក​ មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​សន្តិសុខ​តំបន់​ យ៉ាង​ខ្លាំង​ ប្រសិនបើ​កម្ពុជា​ ពិតជា​មាន​កិច្ច​ព្រមព្រៀង​សម្ងាត់​ឱ្យ​រដ្ឋាភិបាល​ចិន​សាងសង់​មូលដ្ឋាន​យោធា​ចិន​នៅ​លើទឹក​ដី​របស់​ខ្លួន​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

Ge.TBanh's secret reveals i100% is true

Ream port secret reveal Leaking News-neo-China communist strategy expansion its military bases at Ream and Koh Kong.According to Hun Sen's minister of defense"Ge.TBanh"claims that his P Penh govm't gotten plans to upgrade it,+technical,mechanical,repair shop,or build more Naval base workshops to stocks more any military hardware import from another country,but he didn't makes any specific claim"who're they???",his govm't just keep wide open mind to accept it,and to defense our sea territory from enemies treat.However,he seems scare to says what's going in there?after the Wall Street Journals accused"WSJ"that Hun Sen govm't have a secret permission to grant China communist govm't to build NAVAL bases at Koh Kong and Ream's port in recent months.So,it shows us that 100 to 1,000% that Ge.TBang reported is true....

Jul 26, 2019 08:11 PM

ផានិត

ពី ភ្នំពេញ

សុំសួរអាស៊ីសេរី ថាអត្ថបទព័ត៏មានមួយ នេះ គិតថាមានប្រជាជនខ្មែរ គាំទ្រមែន? លោកទាញ យកគឺមសុខ មកជាមួយទៀត ។ ខ្ញំុំមិនយល់ហេតុអ្វី ត្រូវកោះហៅ មន្ត្រីបទេស មកមើល បន្ទាយទាហានខ្មែរ ? ហេតុអ្វីត្រូវ ហៅ អ្នកCNN មកវិភាគព័ត៍ ចារកម្មតែកម្ពុជា តើកម្ពុជា មានលាក់គ្រាប់ប្រល័យលោក មែន ឬ ? បើព័ត៏មានបន្ទាយទ័ពខ្មែរ ត្រូវ សារព័ត៏មាន ពិភពលោកដឹងអស់ តើខ្មែរចំណេញអ្វី ខ្លះពី ពួកនោះ ?????? ពេលខ្លះគិតថា បើអាស៊ីសេរី មានបេសកម្មផ្សេងហេីយ ហើយកុំ ព្យាយាមតាំងខ្លួនជាខ្មែរទៀត

Jul 26, 2019 12:23 PM

អ្នក​អាន​អនាមិក

ខ្មែរមិនខ្លាចនឹង «ហែកទ្រូងខ្លួនឯងឱ្យក្អែកចឹក» ទេ។​ ខ្មែរអ៊ើយ ឆ្លាត​បន្តិច​ឡើង​!ធ្វើ​​អ្វី​ក៏ដោយ ត្រូវ​គិតពី​ផល​ប្រ​យោជន៍​ជាតិ។ ឈប់​ហែក​ទ្រូវ​ឱ្យ​ក្អែក​​ចឹក​ទៀត​ទៅ!

Jul 26, 2019 11:32 AM

គេហទំព័រ​ទាំងមូល