ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មានប្រសាសន៍ថា សិក្ខាសាលានេះនឹងផ្ដល់ឲ្យប្រទេសអាស៊ានមួយជំនូន ដែលពុំទាន់អភិវឌ្ឍបានល្អនូវនីតិវិធីគ្រប់គ្រងផ្លូវទន្លេ និងកំពង់ផែក្នុងប្រទេសឲ្យមានការយល់ដឹងអំពីផលប៉ះពាល់អវិជ្ជមានដល់ប្រទេសរបស់ខ្លួន និងប្រទេសក្នុងតំបន់ ចំពោះការប្រើប្រាស់ផ្លូវទន្លេដោយមិនមានប្រពន្ធគ្រប់គ្រងនិងត្រួតពិនិត្យតាមបទដ្ឋានបច្ចេកទេស ជាពិសេសការខ្វះចន្លោះរវាងប្រទេសជិតខាងគ្នា។
លោក ស ខេង បញ្ជាក់ទៀតថា ប្រទេសជាសមាជិកអាស៊ានមានបណ្ដាផ្លូវទន្លេ និងកំពង់ផែយ៉ាងធំធេង ហើយផ្លូវទន្លេនេះទៀតសោតក៏ជាប្រព័ន្ធគមនាគមន៍ដ៏សំខាន់មួយក្នុងការចរាចរមធ្យោបាយដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដែលកត្តានេះក៏បង្កឲ្យមានកត្តាប្រឈមមុខទៅនឹងការគំរាមកំហែងជាច្រើនលើវិស័យសន្តិសុខទាំងក្នុងប្រទេស និងក្នុងតំបន់។ ដូចជាការរត់ពន្ធទំនិញខុសច្បាប់ ការជួញដូរគ្រឿងញៀនជាដើម ដែលទាមទារឲ្យប្រទេសអាស៊ានទាំងអស់ចូលរួមដោះស្រាយរួមគ្នា៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។