លោក ទៀ បាញ់៖ ការ​ពិភាក្សា​គ្នា​អំពី​ជម្លោះ​ព្រះវិហារ​មិន​ប្រញាប់​ពេក​ទេ

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ថ្លែង​ថា ការ​ពិភាក្សា​គ្នា​អំពី​ជម្លោះ​ព្រះវិហារ មិន​ប្រញាប់​ពេក​ទេ។

សេចក្ដី​ថ្លែងការណ៍​របស់​លោក ទៀត បាញ់ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ជំនួប​មួយ​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ លោក ស៊ុគុមពល ស៊ុវណ្ណាតាត នៅ​ឯ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន នា​ទីក្រុង​សៀមរាប នៅ​យប់​ថ្ងៃ​សុក្រ ទី១៦ វិច្ឆិកា ឆ្នាំ​២០១២ នេះ។

លោក ទៀ បាញ់ ថ្លែង​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍ ថា ការ​ព្រមព្រៀង​គ្នា​រវាង​ប្រទេស​ទាំង​ពីរ រក្សា​ទុក​ជម្លោះ​ព្រះវិហារ​មិន​ទាន់​ដោះស្រាយ​គ្នា​នេះ គឺ​ដើម្បី​ពង្រឹង និង​រក្សា​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​ដើម្បី​អភិវឌ្ឍ​វិស័យ​ផ្សេងៗ​រួម​គ្នា។

លោក ទៀ បាញ់ ថ្លែង​ថា គណៈកម្មាធិការ​ព្រំដែន​រួម​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​កិច្ច​ពិភាក្សា​គ្នា​ឡើង​វិញ អំពី​ការ​បោះ​បង្គោល​ព្រំដែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។