នាសម័យបច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរនិយមធ្វើពិធីបុណ្យចូលឆ្នាំថ្មី នៅខែចែត្រ។ ក៏ប៉ុន្តែកាលពីសម័យដើមខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំនេះជាពីរលើក។ លើកទីមួយ គិតតាមដំណើរព្រះច័ន្ទ និងការផ្លាស់ឈ្មោះសត្វប្រចាំឆ្នាំ។ ចូលលើកទីពីរ គិតតាមដំណើរព្រះអាទិត្យ។ដូច្នេះហើយបានជាការចូលឆ្នាំលើកដំបូង ត្រូវនឹងក្នុងថ្ងៃទីមួយ នៃខែចេត្រ ឯចូលឆ្នាំលើកទីពីរវិញនោះ មិនសូវទៀងទាត់ទេ។ ជួនកាល ត្រូវថ្ងៃទី១៣ជួនកាលត្រូវថ្ងៃទី១៤ ខែមេសា។ ក៏ប៉ុន្តែជាទូទៅ ច្រើនតែត្រូវទៅលើថ្ងៃទី១៣ជារឿយៗ ជាង។
សូមចុចស្ដាប់សំឡេងនៃសេចក្តីរាយការណ៍របស់លោក ជុន ច័ន្ទបុត្រ ទាក់ទងទៅនឹងប្រវត្តិ នៃពិធីបុណ្យចូលឆ្នាំខ្មែរ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។