ថ្នាក់ដឹកនាំព្រះពុទ្ធសាសនានិងព្រះសង្ឃប្រមាណ៥៧០អង្គ ដែលនិមន្តមកពីប្រទេសកម្ពុជា ឡាវ និងវៀតណាម បានចូលរួមនៅក្នុងសន្និសីទថ្នាក់ដឹកនាំព្រះពុទ្ធសាសនាលើកទី១ កាលពីថ្ងៃទី១២ខែវិច្ឆិកា នៅក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយបានឯកភាពគ្នាថានឹងចូលរួមសហការគ្នាលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅក្នុងប្រទេសទាំងបីនេះ។
សន្និសីទនោះបានផ្ដល់វេទិកាដល់ព្រះសង្ឃដែលបានចូលរួម ដើម្បីពិភាក្សាស្វែងរកវិធីពង្រឹងទំនាក់ទំនងមិត្តភាពក្នុងចំណោមប្រទេសទាំងបី ហើយប្រទេសទាំងបីនេះក៏បានចុះអនុស្សរណៈយោគយល់គ្នាមួយក្នុងការពង្រីកសហប្រតិបត្តិការក្នុងវិស័យនេះអោយកាន់តែទំលំទូលាយបន្ថែមទៀត។ ប្រទេសទាំងបីនេះក៏បានព្រមព្រៀងគ្នាផងដែរ ក្នុងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងដកបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងវិស័យព្រះពុទ្ធសាសនា ការរៀបចំសិក្ខាសាលា ការតាំងពិព័រណ៍ទាក់ទងនិងវិស័យសាសនា ក៏ដូចជាការការផ្លាស់ប្ដូរបញ្ជូនព្រះសង្ឃទៅសិក្សានៅក្នុងសាកលវិទ្យាល័យ និងមជ្ឈមណ្ឌលអប់រំក្នុងប្រទេសទាំងបីនេះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
