ជប៉ុន​នឹង​បើក​ជើង​ហោះហើរ​ត្រង់​ពី​តូក្យូ និង​ភ្នំពេញ​នៅ​ចុង​ឆ្នាំ​២០២០​នេះ

ដោយ សេក បណ្ឌិត
2020.11.27
យន្តហោះ​ក្រុមហ៊ុន JC Airline 032320 យន្តហោះ​​របស់​ក្រុមហ៊ុន ជេស៊ី អ៊ិនធើណេសិនណល់ អែរឡាញ (JC International Airline) ដែល​ចត​នៅ​អាកាសយនដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

ជប៉ុន​នឹង​បើក​ជើង​ហោះហើរ​ត្រង់​ពី​តូក្យូ មក​រាជធានី​ភ្នំពេញ នៅ​ពេល​ឆាប់​នេះ ខណៈ​ពិភពលោក និង​ប្រទេស​ក្នុង​តំបន់​នៅ​ប្រឈម​បញ្ហា​ជំងឺ​កូវីដ​នៅ​ឡើយ។

ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា បាន​ចុះផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ក្រុមហ៊ុន​អាកាសចរណ៍ All Nippon Airways (ANA) នៅ​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា​ប្រកាស​ថា ក្រុមហ៊ុន​នឹង​ដំណើរការ​ជើង​ហោះហើរ​ត្រង់​រវាង​ទីក្រុង​តូក្យូ និង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ទី ៥ ទី​៩ ទី​១២ ទី​១៦ និង​ថ្ងៃ​ទី១៩ ខែ​ធ្នូ​ឆ្នាំ ២០២០ និង​ថ្ងៃ​ទី ៩ និង​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២១។

ក្រុមហ៊ុន​អាកាសចរណ៍ All Nippon Airways (ANA) បញ្ជាក់​ថា​៖ ក្រុមហ៊ុន នឹង​បន្ត​រឹត​បន្តឹង​ត្រួតពិនិត្យ​សុវត្ថិភាព​លើ​ជនអន្តោប្រវេសន៍​ក្នុង​ស្រុក និង​គោរព​តាម​បទដ្ឋាន និង​ពិធីសារ​ដែល​បាន​បង្កើត​ឡើង​ដោយ "ANA Care Promiseblank" ដើម្បី​ផ្ដល់​នូវ​បរិស្ថាន​ស្អាត និង​អនាម័យ​នៅ​តាម​អាកាសយានដ្ឋាន និង​នៅ​លើ​យន្តហោះ​ដើម្បី​ឱ្យ​អតិថិជន​អាច​​​​​​​​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព និង​ប្រកបដោយ​ផាសុកភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។