សេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាចេញនៅថ្ងៃទី១៣ វិច្ឆិកា នេះអោយដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា សម្រេចដាក់សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឬច្បាប់ថវិកាជាតិឆ្នាំ២០១៩ ដើម្បីអោយកិច្ចប្រជុំសភាឯកបក្សលើកទី១ នៃនីតិកាលទី៦នេះពិភាក្សា និងអនុម័ត។
សេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៩ ដែលគណៈរដ្ឋមន្ត្រី នៃរបបលោក ហ៊ុន សែន អនុម័តកាលពីខែតុលាកន្លងទៅ អោយដឹងថា របបនេះបានស្នើនូវថវិកា ច្រើនជាងឆ្នាំ២០១៨ ជាង១១ភាគរយ គឺក្នុងទំហំទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាមេរិក។
អង្គការសង្គមស៊ីវិលរិះគន់ថា កន្លងទៅការចាយវាយថវិកាជាតិនៅមានបញ្ហាមួយចំនួនទាក់ទងដល់តម្លាភាព ដែលរបបនេះចាំបាច់ត្រូវ បង្កើនការរឹតបន្តឹង និងពង្រឹងការធ្វើសវនកម្មជាតិ និងទប់ស្កាត់អំពើពុករលួយ ដើម្បីធានាថា ថវិកាជាតិមិនហូរចូលក្នុងហោប៉ៅមន្ត្រី ឬហោប៉ៅឯកជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
