កម្ពុជា​ស្នើ​ឲ្យ​បារាំង​ពិនិត្យ​ឡើងវិញ​ចំពោះ​ការ​ប្រឆាំង​ការ​នាំ​អង្ករ​កម្ពុជា​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប

ដោយ ម៉ៅ សុធានី
2018-12-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី (ស្ដាំ) ជួប​ជាមួយ​អនុប្រធាន​រដ្ឋសភា​បារាំង លោក ស៊ីសវ៉ាំង វ៉ាសឺម៉ង់ (SYLVAIN WAERMAN) នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០១៨។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី (ស្ដាំ) ជួប​ជាមួយ​អនុប្រធាន​រដ្ឋសភា​បារាំង លោក ស៊ីសវ៉ាំង វ៉ាសឺម៉ង់ (SYLVAIN WAERMAN) នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០១៨។
Screenshot

កម្ពុជា​ស្នើ​ឲ្យ​បារាំង​ពិនិត្យ​ឡើងវិញ​ចំពោះ​ការ​ប្រឆាំង​ការ​នាំ​អង្ករ​កម្ពុជា​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប។កាសែត​គាំទ្រ​របប​លោក ហ៊ុន សែន សរសេរ​កាលពី​ថ្ងៃ​ទី​១៨ ធ្នូ ថា សំណើ​នេះ​ធ្វើឡើង​ក្នុង​ជំនួប​មួយ​រវាង​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី ជាមួយ​អនុប្រធាន​រដ្ឋសភា​បារាំង លោក ស៊ីសវ៉ាំង វ៉ាសឺម៉ង់ (SYLVAIN WAERMAN) នៅ​រាជធានី​ភ្នំពេញ។ ក្នុង​ជំនួប​នោះ​លោក ហោ ណាំហុង បាន​ស្នើ​សុំ​ឲ្យ​ភាគី​បារាំង​ពិចារណា​ឡើងវិញ​ចំពោះ​ការបោះឆ្នោត​យល់ព្រម​ជាមួយ​បណ្ដាល​ប្រទេស​នៃ​សហភាព​អឺរ៉ុប ១៨​ទៀត ដែល​បាន​បោះឆ្នោត​ប្រឆាំង​ការ​នាំ​អង្ករ​កម្ពុជា​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប។

គម្រោង​ដក​ការលើកលែង​ពន្ធចំពោះ​អង្ករ​កម្ពុជា​នេះ ក្រោយ​ពី​ប្រទេស​អ៊ីតាលី និង​ប្រទេស​អេស្ប៉ាញ ដែល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប ក៏​បាន​តវ៉ា​ថា អង្ករ​កម្ពុជា​ដែល​នាំចូល​ដោយ​មិន​មាន​យកពន្ធ​ទៅ EU បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ទីផ្សារ និង​ផលិតកម្ម​ស្រូវ នៅ​ប្រទេស​របស់​ពួកគេ។

កាសែត​គាំទ្រ​លោក ហ៊ុន សែន ដកស្រង់​សម្ដី លោក ហោ ណាំហុង ថា ប្រទេស​អ៊ីតាលី និង​ប្រទេស​អេស្ប៉ាញ ជា​ប្រទេស​ដែល​លក់​អង្ករ​នៅ​ក្នុង​សហគមន៍​អឺរ៉ុប ប្រជែង​ជាមួយ​អង្ករ​របស់​កម្ពុជា ដូច្នេះ​ហើយ​ទើប​ប្រទេស​ទាំងពីរ​នេះ​ស្នើ​ឲ្យ​សហគមន៍​អឺរ៉ុប ហាម​មិន​ឲ្យ​អង្ករ​កម្ពុជា​ដាក់​លក់​នៅ​ក្នុង​សហគមន៍​អឺរ៉ុប​នោះ​ទេ។

ក្រុម​ប្រទេស​ទាំង២៨ ដែល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប កាលពី​ដើមខែ​ធ្នូ បាន​បរាជ័យ​បោះឆ្នោត​ផ្អែក​តាម​មតិ​ភាគច្រើន ក្នុង​ការ​អនុម័ត​លើ «​វិធានការណ៍​ការពារ» ដែល​ជា​សំណើ​របស់​ប្រទេស​អ៊ីតាលី ឲ្យ​សហភាព​អឺរ៉ុប​គិត​ពន្ធ​លើ​អង្ករ​នាំចូល​ពី​កម្ពុជា។

គណៈកម្មការ​អឺរ៉ុប នឹង​ធ្វើ​សេចក្ដី​សម្រេច​ចុងក្រោយ​នៅ​មុន​ដំណាច់​ឆ្នាំ ២០១៨ នេះ ពី​ការ​ត្រូវ​គិត​ពន្ធ​នាំ​អង្ករ​ចូល​ពី​កម្ពុជា ក្រោយពី​មាន​សំណើ​ពី​ប្រទេស​អ៊ីតាលី។

ក្នុង​រយៈពេល ១០​ខែ ឆ្នាំ​២០១៨​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ជាង​៤៣​ម៉ឺន​តោន ក្នុង​នោះ​ប្រភេទ​អង្ករ​ក្រអូប​មាន​ជិត ៨០​ភាគរយ ហើយ​សហគមន៍​អឺរ៉ុប​ទិញ​អង្ករ​របស់​កម្ពុជា​ជិត៥០​ភាគរយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល