អាជីវករ​ខ្មែរ​អាច​ចូល​ទៅ​លក់ដូរ​នៅ​ផ្សារ​រុងក្លឿ​ឡើងវិញ ចាប់​ពី​ថ្ងៃ​ទី១៥ កក្កដា

ដោយ ម៉ៅ សុធានី
2020.07.11
កម្មករ​អូស​រទេះ ប៉ោយប៉ែត ២០១៧ ១៤៤០ កម្មករ​អូស​រទេះ​នៅ​ចំណុច​គល់​ស្ពាន​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៧។
RFA

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ឱ្យ​ដឹង​ថា អាជ្ញាធរ​ថៃ​អនុញ្ញាត​ឱ្យ​អាជីវករ​ខ្មែរ ចូលទៅ​លក់ដូរ​នៅ​ផ្សារ​រុងក្លឿ​ឡើងវិញ ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ខាងមុខ ប៉ុន្តែ​ត្រូវ​អនុវត្ត​តាម​បែបបទ​មួយ​ចំនួន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ (Covid-19)

អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន ត្រូវ​បាន​កាសែត​ក្នុងស្រុក​ដកស្រង់​សំដី កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ថា ពលរដ្ឋ​ខ្មែរ​ត្រូវ​ពាក់​ម៉ាស​ឱ្យ​បានជា​ប្រចាំ និង​មាន​វាស់​កម្ដៅ​ជាមុន​សិន ទើប​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ធ្វើដំណើរ​ឆ្លងកាត់​តាម​ច្រក​ព្រំដែន។ ចំពោះ​អាជីវករ​នៅ​ផ្សារ​រុងក្លឿ​វិញ គឺ​ត្រូវ​ចូល​តាម​ផ្លូវ​កំណត់ និង​ពេលវេលា​ជាក់លាក់ ព្រមទាំង​អនុញ្ញាត​ឱ្យ​ស្ថិត​ក្នុង​បរិវេណ​របស់​ខ្លួន​ប៉ុណ្ណោះ។ លោក ង៉ោ ម៉េងជ្រួន បន្ថែម​ទៀត​ថា ចំពោះ​ម្ចាស់​តូប​ទំនិញ មុននឹង​ចាកចេញ​ពី​ផ្សារ ត្រូវ​ពិនិត្យ និង​បិទ​ប្រព័ន្ធ​ភ្លើង​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​អគ្គិសនី​ឆាបឆេះ ហើយ​ប្រសិនបើ​ប្រព្រឹត្ត​ល្មើស​នឹង​បទបញ្ជា​នេះ ភ្នាក់ងារ​ប្រចាំការ​នឹង​បញ្ឈប់​សកម្មភាព​ចេញចូល​នៅ​ក្នុង​ផ្សារ។

អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ឱ្យ​ដឹង​ថា អាជ្ញាធរ​ថៃ អនុញ្ញាត​ឱ្យ​រថយន្ត​ដឹក​ទំនិញ​ចេញចូល​បាន​៥០​គ្រឿង ក្នុង​មួយ​ថ្ងៃៗ ហើយ​ក្នុង​រថយន្ត​នីមួយៗ មាន​មនុស្ស ២​នាក់​ប៉ុណ្ណោះ គឺ​អ្នកបើកបរ និង​ព្រូ​ឡាន។ អ្នក​បើកបរ​រថយន្ត និង​អ្នក​រួម​ដំណើរ ត្រូវ​បង្ហាញ​ឯកសារ​ចេញចូល​ប្រទេស​ថៃ លិខិតបញ្ជាក់​ពី​ទំនិញ និង​បញ្ជាក់​ពី​កន្លែង​ចំណត ព្រមទាំង​ទីតាំង​បញ្ជូន​ទំនិញ​ឱ្យ​បាន​ជាក់លាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។