សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ទប់ស្កាត់​ការ​នាំ​ចូល​បន្លែ​-​ផ្លែឈើ​មាន​ជាតិគីមី​ពី​ប្រទេស​ជិត​ខាង​ឱ្យ​មាន​ប្រសិទ្ធភាព

ដោយ សេក បណ្ឌិត
2020-06-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បន្លែ​ផ្លែឈើ​ដែល​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​ក្នុង​ពិធី​ពិព័រណ៍​កសិកម្ម​អន្តរជាតិ​ស្ដីពី​កសិកម្ម បសុសត្វ វារីវប្បកម្ម និង​នេសាទ ដែល​រៀបចំ​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
បន្លែ​ផ្លែឈើ​ដែល​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​ក្នុង​ពិធី​ពិព័រណ៍​កសិកម្ម​អន្តរជាតិ​ស្ដីពី​កសិកម្ម បសុសត្វ វារីវប្បកម្ម និង​នេសាទ ដែល​រៀបចំ​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
RFA

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ស្នើ​ទៅ​អាជ្ញាធរ​គ្រប់គ្រង​ច្រក​ព្រំដែន​ទាំងអស់ និង​អាជ្ញាធរ​ពាក់ព័ន្ធ​អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ក្នុង​ការ​ទប់ស្កាត់​ការ​នាំចូល​បន្លែ​-​ផ្លែឈើ​មាន​ជាតិគីមី ពី​ប្រទេស​ជិត​ខាង​ឱ្យ​មាន​ប្រសិទ្ធភាព។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន មាន​ប្រសាសន៍​ថា សហគមន៍​កសិករ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន គ្រោង​នឹង​ដាក់​សំណើ​នេះ ជូន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ មិថុនា​នេះ៖ «ខ្ញុំ​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​គ្រប់​ច្រក​ព្រំដែន​និង​បើកឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ឱ្យ​បាន​ទូលំ​ណ​ទូលំទូលាយ ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​សារធាតុ​គីមី​ពុល​តាមរយៈ​បន្លែ ផ្លែឈើ​នាំចូល​មក​ប្រទេស​កម្ពុជា​»

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គាំទ្រ​ចំពោះ​សំណើសុំ​ជួយ​អន្តរាគមន៍​ទប់ស្កាត់ និង​ហាមឃាត់​ការ​នាំ​បន្លែ​-​ផ្លែឈើ​មាន​ជាតិគីមី​ពុល​ពី​បរទេស​ចូល​កម្ពុជា និង​សេចក្តី​ណែនាំ​មួយ​ចំនួន​របស់​ក្រសួងមហាផ្ទៃ ដាក់​ជូន​រដ្ឋបាល​ខេត្ត​ដែល​នៅ​ជាប់​ព្រំដែន​ទាំងអស់ កាលពី​ថ្ងៃ​ទី​១២ ឧសភា ឆ្នាំ​២០២០។

ជាមួយ​គ្នា​នេះ ក្រសួង​មហាផ្ទៃ ក៏បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​មា​មាន​សមត្ថកិច្ច​ប្រចាំ​ច្រក​ព្រំដែន​ទាំងអស់​ត្រូវ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​កា​នាំចូល​បន្លែ​-​ផ្លែឈើ​មាន​ជាតិគីមី​ពុល និង​ទំនិញ​ខូចគុណភាព សំដៅ​ការពារ​អាយុជីវិត ព្រមទាំង​សុខភាព​ប្រជាពលរដ្ឋ។

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា មើល​ឃើញ​ថា នេះ​ជា​វិធានការ​មួយ មាន​សារប្រយោជន៍​ដល់​ពលរដ្ឋ ជាពិសេស​កសិករ​ខ្នាត​តូច​នៅ​តំបន់​ជនបទ​ដែល​កំពុង​ប្រកបមុខរបរ​ដាំ​ដុះ​បន្លែ​-​ផ្លែឈើ និង​ការ​ចិញ្ចឹម​សត្វ ងាយ​រក​ទីផ្សារ​លក់​ផលិតផល​ទាំងនេះ ប្រសិនបើ​វិធានការ​របស់​រដ្ឋាភិបាល​ដាក់​ឱ្យ​អនុវត្ត​នោះ​មាន​ប្រសិទ្ធភាព​ខ្ពស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល