ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ផ្ញើ​ប្រាក់​មក​ឱ្យ​គ្រួសារ សរុប​ជាង ២ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ២០១៨

ដោយ អាស៊ីសេរី
2019.03.05
Share on WhatsApp
Share on WhatsApp
ពលករ ៣០៥ ពលការិនី​ខ្មែរ​ទទួល​ការ​បណ្ដុះបណ្ដាល​នៅ​មណ្ឌល​ហ្វឹកហ្វឺន​នៃ​ក្រុមហ៊ុន ធី អែន ភី (T&P) នៅ​សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ នៅ​អំឡុង​ខែ​មីនា ឆ្នាំ​២០១១។
RFA/Sok Serey

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង អះអាង​ថា ពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ការ​នៅ​បរទេស​ចំនួន ១.២៣៤.១១១នាក់ ក្នុង​នោះ​មាន​ស្រី ៤៩៩.០៧០នាក់ បាន​ផ្ញើ​ថវិកា​មក​ឱ្យ​ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​ជាង ២ពាន់ ៣រយ​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ២០១៨ កន្លង​ទៅ។

តួលេខ​របស់​ក្រសួង​ការងារ ឱ្យ​ដឹង​ថា ពលករ​ខ្មែរ ដែល​កំពុង​ធ្វើ​ការ​នៅ​បរទេស​មាន​ជាង ១លាន ២សែន​នាក់ (.២៣៤.១១១) ក្នុង​នោះ​ស្រី​មាន​ជិត ៥០ម៉ឺន​នាក់ (៤៩៩.០៧០)

ប្រទេស​ដែល​មាន​ពលករ​ខ្មែរ​ច្រើន​ជាង​គេ គឺ​ប្រទេស​ថៃ មាន​ពលករ​ខ្មែរ​ចំនួន ១.១៤៦.៦៨៥នាក់ បន្ទាប់​មក គឺ​ប្រទេស​កូរ៉េ​ខាង​ត្បូង មាន​ពលករ​ខ្មែរ​ចំនួន ៤៩.០៩៩នាក់។ ចំណែក​នៅ​ប្រទេស​ម៉ាឡេស៊ី​វិញ ពលករ​ខ្មែរ​មាន​ចំនួន ៣០.១១៣នាក់ ខណៈ​ប្រទេស​ជប៉ុន ៩.១០០នាក់ សិង្ហបុរី​ជាង ៨៣១រយ​នាក់ ហុងកុង​ជាង ៥៤នាក់ និង​អារ៉ាប់ប៊ី​សាអូឌីត​ចំនួន ១៦នាក់។

ប្រទេស​ដែល​ផ្ដល់​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ​សម្រាប់​ពលករ​ខ្មែរ គឺ​ប្រទេស​ជប៉ុន ដែល​ប្រាក់​ឈ្នួល​ជា​មធ្យម​ប្រមាណ ១.៥០០ដុល្លារ​អាមេរិក ខណៈ​កូរ៉េ​ខាង​ត្បូង​បាន ១.៣០០ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ។ ដោយ​ឡែក​ប្រទេស​ដែល​ពលករ​ខ្មែរ​ទទួល​បាន​ចំណូល​ទាប​ជាង​គេ គឺ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី ដែល​មាន​ប្រមាណ ៣០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ៕

សូមរង់ចាំស្ដាប់ព័ត៌មានពិស្ដារ​នៅ​ក្នុង​ការ​ផ្សាយរបស់​យើង​ក្នុង​រាត្រី​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។