សភា​ពាណិជ្ជកម្ម​កម្ពុជា​បើក​កិច្ច​ប្រជុំ​ដើម្បី​ដាក់​សំណូម​ពរ​ជូន​រដ្ឋាភិបាល​

2019-03-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ឧកញ៉ា ម៉ុង ឫទ្ធី ប្រធាន​ក្រុមហ៊ុន ម៉ុង ឫទ្ធី និង​ជា​ប្រធាន​គណៈកម្មការ​ទី​៣​នៃ​ព្រឹទ្ធសភា ឆ្លើយ​សំណួរ​អ្នក​កាសែត​ក្រោយ​ចប់​សន្និសីទ​តស៊ូ​មតិ​ថ្នាក់​ជាតិ​លើក​ទី​៩ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ វិច្ឆិកា ឆ្នាំ​២០១៥។
លោក​ឧកញ៉ា ម៉ុង ឫទ្ធី ប្រធាន​ក្រុមហ៊ុន ម៉ុង ឫទ្ធី និង​ជា​ប្រធាន​គណៈកម្មការ​ទី​៣​នៃ​ព្រឹទ្ធសភា ឆ្លើយ​សំណួរ​អ្នក​កាសែត​ក្រោយ​ចប់​សន្និសីទ​តស៊ូ​មតិ​ថ្នាក់​ជាតិ​លើក​ទី​៩ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Sek Bandith

សភាពាណិជ្ជកម្មកម្ពុជា ​នឹង​បើក​កិច្ច​ប្រជុំ​ នៅ​ថ្ងៃ​អង្គារ ទី១២​ មីនា​នេះ ដើម្បី​​ពិភាក្សា​​អំពី​បញ្ហា​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​វិស័យ​ជំនួញ និង​លើក​​យក​បញ្ហា​​ប្រឈម​​នានា ​ដាក់​​ទៅ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ដោះ​ស្រាយ។​

អនុប្រធានសភាពាណិជ្ជកម្ម​ លោក​ឧកញ៉ា ម៉ុង ប្ញទ្ធី​ មាន​ប្រសាសន៏​ប្រាប់​វិទ្យុ​អាស៊ី​សេរី​​កាល​ពី​​ថ្ងៃ​ទី១១​ មីនា​ថា​ សភា​ពាណិជ្ជកម្ម​​កម្ពុជា​​​នឹង​​បើក​កិច្ច​​ប្រជុំ​​ផ្នែក «ក»​ ពាក់ព័ន្ធ​​វិស័យ​កសិកម្ម​ ស្តី​ពី​​ការ​​លំបាក​ និង​​ភាព​​ងាយ​​ស្រួល​​​របស់​​វិស័យ​​ឯកជន​ ដើម្បី​ដាក់​ជូន​​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​​ក្នុង​​វេទិកា​​រដ្ឋាភិបាល ​និង​​វិស័យ​ឯកជន«»

​វេទិកា​​រដ្ឋាភិបាល ​និង​វិស័យឯកជន ​គ្រោង​​នឹង​​ធ្វើ​ឡើង​នៅ​ថ្ងៃចុង​ខែមីនានេះ​​នៅ​​​ក្រុម​​​ប្រឹក្សា​​​អភិវឌ្ឍន៍​​កម្ពុជា (CDC)។

លោក​ ហ៊ុន សែន កាលពី​ខែកុម្ភៈ​ បាន​ស្នើសុំ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឲ្យ​រៀប​ចំ​វេទិកា​​រវាង​​រាជ​រដ្ឋាភិបាល និង​វិស័យ​ឯកជន ដើម្បី​​ពិភាក្សា​​ជំរុញ​​ល្បឿន​សេដ្ឋកិច្ចកម្ពុជា ​ខណៈ​​អង្គការ​​មូលនិធិ​​រូបិយវត្ថុ​​អន្តរជាតិ​ IMF សហការ​ជាមួយ​ស្ថាប័ន​ជំនាញ របស់​​កម្ពុជា​​វាយ​តម្លៃ​ថា​ កំណើន​​សេដ្ឋកិច្ច​​កម្ពុជា ​ក្នុង​ឆ្នាំ២០១៨ កន្លង​ទៅ​​មាន​​កំណើន ​៧,៥% មិន​មែន ៧,៣% ដូច​​ការ​​ប្រកាស​​កាល​​ពី​​ដើម​​ឆ្នាំ២០១៧ នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល