លោក ហ៊ុន សែន ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​ចំណូល​សេវា​របស់​អង្គភាព​ច្រក​ចេញ​ចូល​តែមួយ

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ ស្ដីពី​ការគ្រប់គ្រង​ចំណូល​សេវា​របស់​អង្គភាព​ច្រក​ចេញ​ចូល​តែមួយ រាជធានី​-​ខេត្ត ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ចំណូល ដែល​បាន​ពី​កម្រៃ​នៃ​ការ​ផ្ដល់​សេវា​រដ្ឋបាល និង​សេវា​សាធារណៈ​ផ្សេងៗ​ទៀត។

អនុក្រឹត្យ​ស្ដីពី​ការគ្រប់គ្រង​ចំណូល​សេវា​របស់​អង្គភាព​ច្រក​ចេញ​ចូល​តែមួយ រាជធានី​-​ខេត្ត នេះ​បាន​ផ្សព្វផ្សាយ​នៅ​ខែ​មីនា ឆ្នាំ​២០២០ មាន​បំណង​គ្រប់គ្រង​ចំណូល​ដែល​បាន​ពី​កម្រៃ​នៃ​ការ​ផ្ដល់​សេវា​រដ្ឋបាល និង​សេវា​សាធារណៈ តាមរយៈ​ការ​ប្រគល់ ឬ​ការ​ធ្វើ​ប្រតិភូកម្ម​មុខងារ​ពី​ក្រសួង ស្ថាប័ន​នានា នៅ​អង្គភាព​ច្រក​ចេញ​ចូល​តែមួយ​រាជធានី​-​ខេត្ត។

រីឯ​ការបែងចែក​ចំណូល​ដែល​បាន​មក​ពី​កម្រៃ​នៃ​ការ​ផ្ដល់​សេវា​រដ្ឋបាល​រាជធានី​ខេត្ត​ត្រូវ​អនុវត្តន៍​តាម​ការបែងចែក​ដូច​មាន​កំណត់​ក្នុង​ប្រកាស​អន្តរក្រសួង​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។