កម្មករ​បារម្ភ​ពី​ការ​បាត់បង់​ការងារ​ធ្វើ​រយៈពេល​យូរ ខណៈ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​កាន់តែ​ខិតជិត​មក​ដល់

ដោយ សុជីវី
2020-07-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​កម្មករ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​កម្មករ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨។
Photo courtesy of SPM Facebook's page

ក្រុមកម្មករ​រោងចក្រ​មួយ​ចំនួន ចាប់ផ្ដើម​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ការងារ​ធ្វើ​រយៈពេល​យូរ ឬ​ជា​រៀងរហូត ដោយសារ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​ភាគរយ​ជា​ផ្លូវការ​របស់​សហភាព​អឺរ៉ុប នឹង​ចាប់ផ្ដើម នៅ​រយៈពេល​២​សប្ដាហ៍​ខាងមុខ​ទៀត។ សហជីព ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្វះស្វែង​ដោះស្រាយ​តាម​សំណើ​របស់​សហភាព​អឺរ៉ុប ដើម្បី​រក្សា​EBA ដែលជា​ប្រយោជន៍​របស់​កម្មករ​។​

ក្រុម​កម្មករ​ខ្លះ និយាយ​ថា ពួកគេ​ទើប​ទទួល​បាន​ការងារ​វិញ ក្រោយ​ការព្យួរ​ការងារ​ច្រើន​ខែ​ដោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ (Covid-19) ដូច្នេះ ពួកគេ​មិន​ចង់​បាត់បង់​ការងារ​ធ្វើ​ម្ដងទៀត​ទេ ខណៈ​កម្មករ​ខ្លះ​ទៀត ព្រួយ​បារម្ភ​ថា ការផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​ភាគរយ នៅពេល​ខាងមុខ ដ៏​ខ្លី​នេះ នឹង​ប្រឈម​បាត់បង់​ការងារ ហើយ​ធ្វើ​ឱ្យ​គ្រួសារ​ទាំងមូល​ជួប​វិបត្តិ។

កម្មការិនី​ម្នាក់ ធ្វើការ​នៅ​រោងចក្រ ជា ស៊ីណាត (CHEA SINAT GARMENT CO., LTD) នៅ​ខណ្ឌ​ច្បារអំពៅ លោកស្រី អែម លីលី ប្រាប់​ថា ការបាត់បង់​ការងារ​ធ្វើ​រយៈពេល​៣​ខែ​កន្លងមក បណ្ដាល​ឱ្យ​លោកស្រី ធ្លាក់​ជីវភាព​ដុនដាប ដូច្នេះ​លោកស្រី មិន​ចង់​បាត់បង់​ការងារ​ធ្វើ​ម្ដងទៀត ដោយសារ តែ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​ទេ​។ កម្មការិនី​រូបនេះ សំណូមពរ រដ្ឋាភិបាល រក​វិធី​ទប់​ទល់នឹង​វិបត្តិ​មួយ​នេះ ដោយ​ត្រូវតែ​ធានា​ពី​និរន្តរភាព​ការងារ និង​អត្ថប្រយោជន៍​របស់​កម្មករ ឱ្យ​បាន នៅ​ពេល​ដែល​បណ្ដោយ​ឱ្យ​បាត់បង់ EBA នៅពេល​ខាងមុខ«​កំពុងតែ​កង្វល់​ថា មាន​ការ​ងារ​អត់​ទាន់​បាន​មួយខែ​ទេ ដល់ពេល​ឥឡូវ​គេ​កាត់​EBA ហ្នឹង​ទៀត ត្រូវ​អត់​ការងារ​ធ្វើ​ទៀត​។ តើ​ខ្ញុំ​ទៅរក​ការងារ​ឯណា​បាន​ធ្វើ? ខ្ញុំ​អត់​ដឹងថា ត្រូវធ្វើ​យ៉ាង​ម្ដេច​ទេ ព្រោះ​ដោយសារ​អ្វី វា​ប៉ះពាល់​ច្រើន​កន្លែង​អ៊ីចឹង​ណា​បង ព្រោះ​អ្វី​អត់លុយ​អត់​កាក់ ហើយ​ជួល​ផ្ទះ​គេ​ផង អ្វី​ផង ហើយ​ទើប​ធ្វើការ​បាន​មួយខែ មិន​ទាន់​បាន​បើក​(​លុយ​) ផង គេ​តម្រូវ ត្រូវ​កាត់​(EBA) បាត់​ទៀត​។ វា​ពិបាក​ណាស់ ព្រោះ​អ្វី​រោងចក្រ​គេ​ក៏​ប៉ះពាល់ យើង​ក៏​ប៉ះពាល់»

កម្មការិនី​ម្នាក់ទៀត ធ្វើការ​នៅ​រោងចក្រ​ប័ររី អាប់ភើរ៉ែល (BERRY APPAREL (CAMBODIA) CO., LTD.) នៅ​តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ខណ្ឌ​ពោធិ៍​សែន​ជ័យ លោកស្រី ឡេង សីហា ដែល​ទើបតែ​បាន​ចូលធ្វើ​ការងារ​វិញ នៅ​ដើមខែ​កក្កដា​នេះ ក៏​ព្រួយបារម្ភ​ពី​ការបាត់បង់​ការងារ​ជាថ្មីទៀត​ដែរ ដោយសារ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។ តំណាង​កម្មករ​រោងចក្រ​ប័ររី អាប់ភើរ៉ែល រូបនេះ ចង់​ឱ្យ​រដ្ឋាភិបាល ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស តាម​ការចង់បាន​របស់​សហភាព​អឺរ៉ុប ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែលជា​ប្រយោជន៍​ធំ​បំផុត​របស់​កម្មករ​«ប្រហែលជា​ព្យួរ​ទៀត ព្រោះ​ពីមុន​ថៅកែ​យើង ប្រាប់​២​ជំហាន​ដែរ។ ថៅកែ​ប្រជុំ​ប្រាប់​ថា វា​ប៉ះពាល់​នឹង​អត្ថប្រយោជន៍​និយោជក និយោជក​ទៅ​អត់​រួច ពួកគាត់​អាច​ព្យួរ ឬក៏​បិទ​រោងចក្រ​។ អ៊ីចឹង ពួក​ខ្ញុំ គិត​ថា ព្រួយបារម្ភ​ខ្លាំង សម្រាប់​ការបិទ​EBA ហ្នឹង​ទៀត​។ ពួក​ខ្ញុំ ព្រួយ​មែនទែន ដោយសារ​កម្មករ​វា​ច្រើន​ម៉ឺន​នាក់​ដែរ អត់​ការងារ​ធ្វើ​។ បង​ជួយ​ផ្សាយ​ព័ត៌មាន​ហ្នឹង ដើម្បី​ឱ្យ​ដល់​សម្ដេច (​ហ៊ុន សែន​) ឱ្យ​គាត់​ជួយ​មកដល់​ប្រទេស​ខ្មែរ​យើង ព្រោះ​កម្មករ​យើង​ពិបាក​ខ្លាំង​ណាស់ណា​បង»

ចំណែក​កម្មករ​កំពុង​តវ៉ា​វិវាទ​ការងារ ជាមួយ​ថៅកែ​រោងចក្រ​សឺពីយ៉ា (SEPIA (CAMBODIA) GARMENT CO., LTD.) នៅ​ខណ្ឌ​ពោធិ៍​សែនជ័យ គឺ លោក ហោ វាសនា ព្រួយបារម្ភ​ថា ការ​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​កាន់​ខាត​ប្រយោជន៍ កម្មករ ដែល​កំពុងមាន​វិវាទ​ការងារ​។ កម្មករ​រូប​នេះ ចង់​ឱ្យ​រដ្ឋាភិបាល បង្ហាញ​យុទ្ធសាស្ត្រ​ស្ដារ​ជីវភាព​កម្មករ ប្រសិនបើ​រង​វិបត្តិ​ការងារ ដោយសារ​EBA បន្ថែម​លើ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ (Covid-19) ក្នុង​ពេល​បច្ចុប្បន្ន៖ «សង្ឃឹម​ភាគតិច​ដែលមាន​ការងារ​ធ្វើ​ទៀត​បង (​ពេល​ដក​EBA) សង្ឃឹម​ភាគតិច SEPIA​។ ស្រុក​ខ្មែរ​យើង ពិបាក​រក​ការងារ​ធ្វើ​ណាស់​ឥឡូវ​។ ភាគច្រើន គេ​ទាល់​តែមាន​ខ្សែរយៈ​ទើបបាន​ចូល (​ធ្វើការ​រោងចក្រ​)​។ ជួនកាល​ទៅ​អ្នក​ខ្លះទៅ គេ​សូកលុយ​សូក​អ្វី​ទៅ ទើបបាន​ចូល​។ បើ​និយាយ​ពី​(​រោងចក្រ​)​តាម​ជនបទ​វិញ សូកលុយ ប្រាំ ប្រាំមួយរយ (​ដុល្លារ​) ទើប​បាន​ចូល​។ អ៊ីចឹង​ពិបាក​ណាស់»

សហភាព​អឺរ៉ុប នឹង​ចាប់ផ្ដើម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន​២០​ភាគរយ ស្មើនឹង​ទឹកប្រាក់​ជាង​មួយ​ពាន់​(១.១០០) លាន​ដុល្លារ​អាមេរិក នៅ​ថ្ងៃទី​១២ ខែសីហា ខាងមុខនេះ​។ ថ្វីត្បិតតែ​ភាគី​រដ្ឋាភិបាល ធ្វើ​ដូច​គ្មាន​ការព្រួយបារម្ភ ពី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ប៉ុន្តែ​តំណាង​ថៅកែ​រោងចក្រ​នៅ​កម្ពុជា មានការ​បារម្ភ​ខ្លាំង​ពី​វិបត្តិ​នេះ និង​តែងតែ​ស្នើសុំ​ឱ្យ​សហភាព​អឺរ៉ុប ពិចារណា​ឡើងវិញ ម្ដង​ហើយ​ម្ដងទៀត។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ធ្លាប់​ព្យាករណ៍​ថា កម្មករ​ខ្ទង់​ជិត​មួយ​លាន (៧៥០ ០០០)​នាក់​នឹង​ប្រឈម​ភាព​អត់​ការងារ​ធ្វើ នៅពេល​សហភាព​អឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ចំនួន​២០​ភាគរយ ហើយ​នៅពេលនោះ ក្រុមគ្រួសារ​របស់​កម្មករ ខ្ទង់​បី (៣)​លាន​នាក់​ផ្សេងទៀត នឹង​ទទួលរង​ផលប៉ះពាល់ ពី​វិបត្តិ​នេះដែរ​។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​បរាជ័យ ក្នុង​ការសុំ​សហភាព​អឺរ៉ុប ពន្យារពេល​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ៣​ដង​រួចមក​ហើយ

ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក វ៉ាន់ សូអៀង លើកឡើង​នៅក្នុង​សេចក្ដី​ថ្លែងការណ៍ កាលពី​ដើមខែ​មិថុនា ថា អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មែន កម្ពុជា​នឹង​បាត់បង់​ការ​បញ្ជាទិញ​ថែមទៀត ហើយនឹង​ធ្វើ​ឱ្យ​បាត់បង់​ឱកាស​ការងារ​សម្រាប់​កម្មករ ហើយ​ឱកាស​ការងារ​នេះ នឹង​បាត់បង់ ជា​រៀងរហូត មិន​វិល​ត្រលប់​មកវិញ ជាដាច់ខាត​។ លោក វ៉ាន់ ស៊ូអៀង បន្តថា បើ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ធ្វើ​ឡើង​តាម​ការកំណត់ ក្នុង​ខែសីហា​ខាងមុខ​នេះ វិស័យ​កាត់ដេរ នៅ​កម្ពុជា នឹង​ធ្លាក់​កាន់តែ​ធ្ងន់ធ្ងរ មិន​ធ្លាប់​មាន​ពីមុនមក។

ជុំវិញ​ករណីនេះ អាស៊ីសេរី មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ នៅ​កម្ពុជា លោក ខេន លូ និង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានទេ នៅ​ថ្ងៃទី​២៦ កក្កដា។

ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ (NTUC) លោក ហ្វា សាលី ទទួល​ស្គាល់​ថា បើ​ការដក​ប្រព័ន្ធ​អនុគ្រោះ​២០​ភាគរយ នៅ​ខែសីហា​ខាងមុខនេះ ធ្វើឡើង​មែន នឹង​ប៉ះពាល់​ដល់​ជីវភាព​កម្មករ​បន្ថែម​ទៀត លើ​វិបត្តិ​ជំងឺ​កូវីដ១៩។ លោក ហ្វា សាលី ជំរុញ​ឱ្យ​រដ្ឋាភិបាល រិះរក​មធ្យោបាយ​ជួយ​កម្មករ ចេញពី​វិបត្តិ​នេះ និង​ចង់​ឱ្យ​គណបក្សប្រឆាំង ជួយ​អន្តរាគមន៍​ទៅ​សហភាព​អឺរ៉ុប កុំ​ឱ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA«អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​នៃ​គណបក្សប្រឆាំង គួរតែ​បន្ធូរបន្ថយ​ដូចគ្នា​។ គួរតែ​យោគយល់​ដូចគ្នា​។ ជួយ​ដល់ក​ម្មករ កម្មការិនី​ខ្មែរ ស្នើ​ដល់​សហគមន៍​អឺរ៉ុប​ឱ្យ​បន្ត​ឡើងវិញ​។ កុំ​ឱ្យ​មាន​គំនុំគុំកួន​នឹង​គ្នា​។ ដោះស្រាយ​បញ្ហា​សំខាន់​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ កម្មករនិយោជិត និង​ប្រជាជន​ទាំងមូល​តែម្ដង»

ប៉ុន្តែ អ្នកគ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គ​ការសង់​ត្រា​ល់ (CENTRAL) លោក ឃុន ថា​រ៉ូ អះអាង​ថា គ្មាន​នរណាម្នាក់ ឬ​ស្ថាប័ន​ណាមួយ អាច​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប មិន​ឱ្យ​ផ្ដាច់​EBA បានទេ ក្រៅពី​រដ្ឋាភិបាល​កម្ពុជា ព្រោះ​អឺរ៉ុប រក​ឃើញ​ថា រដ្ឋាភិបាល​បាន​រំលោភសិទ្ធិ​កម្មករ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ តំណាង​អង្គការ​ឃ្លាំមើល​សិទ្ធិ​ការងារ​រូបនេះ បញ្ជាក់ថា មានតែ​ឆន្ទៈ​នយោបាយ​ស្ដារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​កម្មករ សិទ្ធិមនុស្ស តាម​ការចង់បាន​រប​ស់​សហភាព​អឺរ៉ុប​តែមួយគត់ ទើប​អាចធ្វើ​ឱ្យ​អឺរ៉ុប បន្ត​ការអនុគ្រោះ​ពន្ធ ដល់​កម្ពុជា៖ «បើសិនជា​ចង់​ដោះស្រាយ​មែន វា​មានតែ​ឆន្ទៈ​នយោបាយ ដូច​ខ្ញុំ​បញ្ជាក់​ពី​ខាងដើម ថា​សម្បទាន​គ្នា ហើយ​ស្វែងរក​ដំណោះស្រាយ ហើយ​ចរចា​គ្នា ដើម្បី​កសាង​នូវ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ឡើងវិញ ឱ្យ​កម្ពុ​ជាមាន​ទីផ្សារ​នាំចេញ​គ្រប់គ្រាន់ ដើម្បី​មក​កសាង​សេដ្ឋកិច្ច ឱ្យ​ប្រជាពលរដ្ឋ កម្មករ​ហ្នឹង មានការ​ងារ​ធ្វើ​។ អាហ្នឹង ជា​កត្តា​សំខាន់»

របាយការណ៍​របស់​សហភាព​អឺរ៉ុប បង្ហាញថា ការ​នាំចេញ​របស់​កម្ពុ​ជា ទៅកាន់​ទីផ្សារ​អឺរ៉ុប កាលពី​ឆ្នាំ​២០១៨ មាន​ទំហំ​ទឹកប្រាក់​ជាង​ប្រាំ​ពាន់ (៥,៨) លាន​ដុល្លារ ក្នុង​នោះ​ផលិតផល​សំលៀកបំពាក់ មាន​ច្រើន​ជាងគេ គឺ ៧៣៤%​ភាគរយ ផលិតផល​ស្បែកជើង ១២,៧% ភាគរយ ផលិតផល​កង់ ,៧​ភាគរយ និង​អង្ករ​បី​ភាគរយ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

ហ៊ុនសែន គឺគួរឱ្យស្រឡាញ់របស់អង្គការសហប្រជាជាតិ ធម្មតាគាត់គួរតែ ត្រូវបានចាប់ខ្លួន ចំពោះការវាយប្រហារដែលបានប្រព្រឹត្តតាំងពីឆ្នាំ ១៩៨៧ និង ៩៧ ។
Hun Sen est le chou chou onusien. Normalement il devrait bien etre arrete pour attentats commis depuis 1987 et 97.
DEGUEULASSE&&&

Jul 28, 2020 01:11 PM

អ្នក​អាន​អនាមិក

ហ៊ុនសែនគឺគួរឱ្យស្រឡាញ់របស់អង្គការសហប្រជាជាតិ ធម្មតាគាត់គួរតែ ត្រូវបានចាប់ខ្លួន ចំពោះការវាយប្រហារដែលបានប្រព្រឹត្តតាំងពីឆ្នាំ ១៩៨៧ និង ៩៧ ។
Hun Sen est le chou chou onusien. Normalement il devrait bien etre arrete pour attentats commis depuis 1987 et 97.
DEGUEULASSE&&&

Jul 28, 2020 01:09 PM

Kraingmeas Krang

ពី Paris

ហ៊ុនសែនគឺគួរឱ្យស្រឡាញ់របស់អង្គការសហប្រជាជាតិ ធម្មតាគាត់គួរតែ ត្រូវបានចាប់ខ្លួន ចំពោះការវាយប្រហារដែលបានប្រព្រឹត្តតាំងពីឆ្នាំ ១៩៨៧ និង ៩៧ ។
Hun Sen est le chou chou onusien. Normalement il devrait bien etre arrete pour attentats commis depuis 1987 et 97.
DEGUEULASSE&&&

Jul 28, 2020 01:08 PM

អ្នក​អាន​អនាមិក

to All of KHMERs NATION
Vous avez reellement le PATRIOTISME inne en Votre Personne comme les khmers du Cambodge
Le monde civilise est en train de remettre en ordre les combines malfaisantes du Communisme Regional dont Hun Sen sa Bande qui mepris les UN.

QU ATTENDEZ VOUS PATRIOTES POUR BANNIR CETTE BANDE ASSERVIE AUX VIETS AFIN DE REBATIR LA NATION KHMERE CONFORME AUX ACCORDS DE PARIS 1991 ??

Jul 27, 2020 10:52 AM

គេហទំព័រ​ទាំងមូល