ប៉ុន្តែ អគ្គិសនី ដែលក្រុមហ៊ុន អានកូ តឲ្យពលរដ្ឋឃុំផ្សេងទៀតប្រើ នៅក្នុងស្រុកខ្សាច់កណ្ដាលដែរ តម្លៃមិនដល់ ១.០០០ រៀលទេ ក្នុងមួយគីឡូវ៉ាត់ម៉ោង។
ពួកគាត់សុំឲ្យអាជ្ញាធរអគ្គិសនីជួយប្រាប់ឈ្មួញកណ្ដាល ឲ្យបញ្ចុះតម្លៃអគ្គិសនីនោះ មកនៅតម្លៃដូចក្រុមហ៊ុន អានកូ។
តំណាងឈ្មួញតបណ្ដាញអគ្គិសនី នៅស្រុកខ្សាច់កណ្ដាល សុំមិនប្រាប់ឈ្មោះ បានឲ្យដឹងថា គាត់មិនអាចបញ្ចុះតម្លៃអគ្គិសនីបានទេ ព្រោះតម្លៃ ៣.១០០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងនោះ គឺជាតម្លៃ ដែលបានកំណត់ដោយអាជ្ញាធរអគ្គិសនីឲ្យគាត់លក់ចែកចាយ។ ម្យ៉ាងទៀត ពួកគាត់ចាក់ប្រេងសម្រាប់បញ្ឆេះម៉ាស៊ីន ដើម្បីផលិតថាមពលអគ្គិសនី។
អាជ្ញាធរឃុំព្រែកតាមាក់ លោក យី ហូរ ឲ្យដឹងថា ឈ្មួញតបណ្ដាញអគ្គិសនីឯកជន លក់ក្នុងស្រុកខ្សាច់កណ្ដាល មាន ៤ ភាគហ៊ុន។ ភ្លើងអគ្គិសនីបានតបណ្ដាញឲ្យពលរដ្ឋប្រើនោះ មានជិតគ្រប់ភូមិក្នុងឃុំព្រែកតាមាក់។ ភ្លើងអគ្គិសនីប្រើនៅក្នុងឃុំនេះ គឺបានប្រើចាប់តាំងពីស្ពានព្រែកតាមាក់សង់រួចមកម្ល៉េះ៕