អាជ្ញាធរ​រារាំង​ក្រុម​យុវជន​មាតា​ធម្មជាតិ​មិន​ឱ្យ​រៀបចំ​តាំង​ពិព័រណ៍​រូបភាព​កោះកុង​ក្រៅ

ដោយ សុជីវី
2020.06.22
កោះ​កុង​ក្រៅ សកម្មភាព​ក្រុម​យុវជន​បរិស្ថាន បង្ហាញ​រូបភាព​កោះ​កុង​ក្រៅ នៅ​មុខ​វត្ត​បទុមវតី រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ២០២០។
រូប៖ សកម្មជន

អាជ្ញាធរ​រាជធានី​ភ្នំពេញ ពង្រាយ​កម្លាំង​ជាច្រើន​នាក់​ចុះ​រារាំង​ក្រុម​យុវជន​មាតា​ធម្មជាតិ មិន​ឱ្យ​រៀបចំ​តាំង​ពិព័រណ៍​រូបភាព​ផ្សព្វផ្សាយ​កោះកុង​ក្រៅ​ នៅ​សួនច្បារ​មុខ​វត្ត​បទុមវតី ក្នុង​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែ​មិថុនា ក្រោម​ហេតុផល​ថា ក្រុម​យុវជន មិន​បាន​សុំច្បាប់​អនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ​ជាមុន។

ទោះជា​យ៉ាងណា ក្រុម​យុវជន​ទាំងនោះ នៅតែ​បន្ត​រៀបចំ​កម្មវិធី​ដដែល​ដោយ​អះអាង​ថា សកម្មភាព​របស់​ពួកគេ​មិនបាន​ធ្វើ​ឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​ខុសច្បាប់​នោះ​ទេ​។ ការរៀបចំ​តាំង​ពិព័រណ៍​មាន​ដាក់​តាំង​បង្ហាញ​នូវ​រូបភាព​នានា​នៅ​តំបន់​កោះកុង​ក្រៅ មាន​ចែក​ជូន​បន្តោង​សោ​ភ្ជាប់​ជាមួយ​រូប​ទេសភាព​កោះកុង​ក្រៅ រួម​ទាំង​សៀវភៅ​ច្បាប់​មួយ​ក្បាល​ទុកជា​អនុស្សាវរីយ៍​ផង​ដែរ។

សូម​ស្ដាប់​កិច្ច​សម្ភាសន៍​ជាមួយ​យុវជន​ចលនា​មាតា​ធម្មជាតិ គឺ​កញ្ញា ភួង កែវរស្មី និង​យុវជន លី ចាន់​តារាវុធ ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​តាំង​ពិព័រណ៍​រូបភាព​ស្ដីពី​កោះកុង​ក្រៅ​នេះ​ដូច​តទៅ!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។