ក្រុម​យុវជន​បរិស្ថាន​ដង្ហែ​សព​ព្រៃឈើ​ទៅ​ក្រសួង​បរិស្ថាន

ដោយ ថា ថៃ
2022.09.29
Share on WhatsApp
Share on WhatsApp
ក្រុម​យុវជន​បរិស្ថាន​ដង្ហែ​សព​ព្រៃឈើ​ទៅ​ក្រសួង​បរិស្ថាន ក្រុម​យុវជន​ស្រលាញ់​បរិស្ថាន​ប្រមាណ ៣០​នាក់ នាំគ្នា​ធ្វើ​ពិធី​ដង្ហែ​សាកសព​ព្រៃឈើ តាម​ដងផ្លូវ ចាប់ពី​ស្ថានទូត​ចិន យក​ញត្តិ​ទៅ​ដាក់​ឱ្យ​ក្រសួងបរិស្ថាន នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុម​យុវជន​ស្រលាញ់​បរិស្ថាន​ប្រមាណ ៣០​នាក់ នាំគ្នា​ធ្វើ​ពិធី​ដង្ហែ​សាកសព​ព្រៃឈើ តាម​ដងផ្លូវ ចាប់ពី​ស្ថានទូត​ចិន យក​ញត្តិ​ទៅ​ដាក់​ឱ្យ​ក្រសួងបរិស្ថាន ដើម្បី​ស្នើ​សុំ​ឱ្យ​រដ្ឋមន្ត្រីក្រសួង​មួយ​នេះ បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​អ្នកការពារ​ព្រៃឈើ និង​បើកចំហ​សេរីភាព​សាធារណជន​ចូល​ល្បាត​ព្រៃឈើ​ឡើងវិញ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា។

ពិធី​នេះ មាន​សកម្មជន​ស្រលាញ់​បរិស្ថាន​ចូលរួម​ចំនួន​៣២​នាក់​ក្នុង​នោះ ស្រី​១៥​នាក់​។ ក្រុម​យុវជន បាន​ស្លៀកពាក់​ស​ដើរ​ជា​ពីរ​ជួរ ក្បាល​មាន​ពាក់​បូ​ពណ៌​ស ដោយ​នាំគ្នា​ដើរ​ដង្ហែ​មឈូស​សាកសព​ដើមឈើ ព្រមទាំង​ដៃ​កាន់​ផ្កា និង​បដា​ដែល​សរសេរ​ថា ''​ពិធី​ហែសព​ដើមឈើ '' '' ព្រៃឈើ ជា​សម្បត្តិ​របស់​យើង​ទាំងអស់​គ្នា​'' និង ''​សោកនាដកម្ម​ព្រៃឈើ'' ជាដើម ។ ក្រៅ​ពី​នេះ មាន​យុវជន ដើរ​តួនាទី​ជា​អាចារ្យ​កាន់​ទង់ព្រលឹង ដែល​សរសេរ​រៀបរាប់​អំពី​វិនាសកម្ម​ព្រៃឈើ ។ ពួកគាត់​រៀបចំ​ពិធី​ហែសព​ព្រៃឈើ​នេះ ហាក់ដូចជា​ពិធី​ហែសព​មែនទែន ដោយសារ​ពួកគាត់​មើល​ឃើញ​ថា ស្ថានភាព​ព្រៃឈើ​នៅ​កម្ពុជា កំពុង​រង​ការ​កាប់​បំផ្លាញ​កាន់តែ​ច្រើន បន្ទាប់​ពី​ក្រសួង​បរិស្ថាន ហាមឃាត់​មិន​ឲ្យ​សហគមន៍​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​ធនធាន​ធម្មជាតិ ចុះ​ល្បាត​ព្រៃឈើ​ដូច​មុន​។ ពិធី​នេះ ក៏​មាន​ការ​ឃាត់​ពី​អាជ្ញាធរ​ខណ្ឌ​ចំការមន​ដែរ ចាប់​តាំង​ពី​ចំណុច​ចាប់ផ្ដើម នៅ​មុខ​ស្ថានទូត​ចិន ប៉ុន្តែ​ក្រុម​យុវជន បាន​ជម្នះ​ដង្ហែ​សាកសព​ដើមឈើ​នេះ​រហូត​បាន​ដល់​ក្រសួង​បរិស្ថាន ហើយ​មន្ត្រី​រដ្ឋបាល​ក្រសួង​នេះ ចេញ​មក​ទទួលយក​ញត្តិ​ពី​ក្រុម​យុវជន។

សូម​លោកអ្នក​នាងរង​ចាំ​ស្តាប់​សេចក្តី​រាយការណ៍​នេះ​ពិស្ដារ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
សមត្ថកិច្ច​បញ្ជូន​មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។