ក្រុម​សកម្មជន​បរិស្ថាន រក​ឃើញ​ឈើ​ហ៊ុប​ធំៗ ត្រូវ​គេ​កាប់​ផ្ដួល​ក្នុង​ព្រៃ​ឡង់

ដោយ អាស៊ីសេរី
2020.04.22
Share on WhatsApp
Share on WhatsApp
ព្រៃឡង់ 042320 ឈើ​ហ៊ុប​ធំ​នេះ ក្រុម​សកម្មជន​បរិស្ថាន​រក​ឃើញ​គេ​កាប់​ផ្ដួល​ក្នុង​ព្រៃ​ឡង់ នៅ​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ២០២០។
រូប៖ សកម្មជន​បរិស្ថាន

ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន ប្រទះ​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ ៥ទីតាំង​ផ្សេង​គ្នា ក្នុង​ដែន​ជម្រក​សត្វ ព្រៃ​ឡង់​ ដែល​ក្រុមហ៊ុន​ឯកជន បាន​បញ្ជា​ឱ្យ​កម្លាំង​កម្មករ​កាប់​ឈើ​ហ៊ុប ដឹក​លក់​ឱ្យ​ខ្លួន។ ការ​រក​ឃើញ​នេះ គឺ​នៅ​ក្នុង​ដំណើរ​យុទ្ធនាការ ជិះ​ម៉ូតូ​ចុះ​ល្បាត​ជុំវិញ​តំបន់​ព្រៃ​ឡង់ ​រយៈ​ពេល ៥ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២២ ដល់​​ថ្ងៃ​ទី២៧ មេសា។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ អះអាង​ថា កម្មករ​ជា​ច្រើន​ក្រុម កំពុង​សម្រុក​កាប់​ផ្ដួល​ឈើ​ហ៊ុប​ធំៗ ក្នុង​ព្រៃ​ឡង់ ដឹក​លក់​ឱ្យ​ក្រុមហ៊ុន ក្នុង​មួយ​ម៉ែត្រ​គូប មានតម្លៃ ៩០ម៉ឺន​រៀល។ លោក​ថា ឈើ​ហ៊ុប​ធំៗ ទាំងនោះ ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹក​ចេញ​ក្រៅ​ព្រៃ​អភិរក្ស​នៅ​ឡើយ​ទេ។ លោក​អះអាង​ថា មន្ត្រី​បរិស្ថាន មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​សន្តិសុខ​របស់​ក្រុមហ៊ុន បាន​ព្យាយាម​តាម​ស្វែងរក​ពួក​លោក​ក្នុង​តំបន់​ព្រៃ​ឡង់។ លោក​​សង្ស័យ​ថា ក្រុម​អាជ្ញាធរ​ហាក់​ដូច​ជា មាន​ផែនការ​ចាប់​ខ្លួន និង​ធ្វើ​ទុក្ខ​បុក​ម្នេញ លើ​សកម្មជន​បរិស្ថាន ដែល​ចុះ​ឃ្លាំ​មើល​ពី​បទ​ល្មើស​ព្រៃ​ឈើ​នេះ៕

សូម​លោក​អ្នក​នាង​រង់ចាំ​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​រាត្រី​នេះ!

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។