មន្ត្រីអង្គការឃ្លាំមើលពិភពលោក ក្លូបល វីដនេស (Global Witness) អ្នកស្រី មេហ្គែន ម៉ាក់ស៊ីននេស (Megan MaccIness) អះអាងថាកម្ពុជានឹងអាចប្រឈមមុខនឹងការបាត់បង់ធនធានធម្មជាតិធ្ងន់ធ្ងរហើយដែលនាំឲ្យប្រទេសក្រីក្រមួយនេះ ធ្លាក់ទៅក្នុងអស្ថិរភាព ប្រសិនបើនៅតែបន្តបំផ្លាញសម្បត្តិធម្មជាតិរបស់ខ្លួន។
មន្ត្រីអង្គការឃ្លាំមើលពិភពលោករូបនេះបានធ្វើបទបង្ហាញនៅធនាគារពិភពលោកនារដ្ឋធានីវ៉ាស៊ីនតោនកាលពីម្សិលមិញអំពីកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញក្រុមហ៊ុនវៀតណាមមួយឈ្មោះវៀតណាមរ៉ាប់ប៊ើគ្រុប (Vietnam Rubber Group) ផ្ដល់សំណងដល់ពលរដ្ឋក្នុងប្រទេសកម្ពុជានិងប្រទេសឡាវដែលរងផលប៉ះពាល់ដោយសារដំណាំកៅស៊ូលើទំហំផ្ទៃដី១សែន៦ម៉ឺនហិកតារ។
សូមលោកអ្នកនាងអញ្ជើញស្ដាប់បទសម្ភាសន៍របស់លោក តាំង សារ៉ាដា ជាមួយអ្នកស្រី មេហ្គែន ម៉ាក់ស៊ីននេស (Megan MaccIness) ដែលមានសេចក្ដីដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
