នៅក្នុងដំណើរទស្សនកិច្ចរបស់អនុប្រធានអង្គការមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) មកកាន់សហរដ្ឋអាមេរិក និង កាណាដា ក្នុងរយៈពេលប៉ុន្មានអាទិត្យមកនេះ ទទួលបានការគាំទ្រខ្លាំងពីសហគមន៍ខ្មែរក្នុងប្រទេសទាំងពីរនេះ។
ជាងនេះទៅទៀត លោកបានទទួលការឧបត្ថម្ភជាថវិកាជាច្រើន ដើម្បីផ្គត់ផ្គង់ដល់សកម្មភាពការងារនៃក្រុមរបស់លោកថែមទៀត។ លោក អាឡិក ដែលត្រូវបាន លោក ហ៊ុន សែន បណ្ដេញចេញពីកម្ពុជា កាលពីចុងខែកុម្ភៈ ថ្លែងថា ពលរដ្ឋខ្មែរនៅឯនាយសមុទ្រ ភាគច្រើនកាន់តែមានការយល់ដឹងអំពីមហន្តរាយធម្មជាតិនៅកម្ពុជា ហើយពួកគេនៅតែបន្តការជួយជ្រោមជ្រែងរាល់សកម្មភាពទាំងឡាយក្នុងបុព្វហេតុការពារសម្បត្តិធម្មជាតិរបស់ខ្មែរ។
សូមអញ្ជើញស្តាប់បទសម្ភាសន៍របស់ លោក តាំង សារ៉ាដា នៃវិទ្យុអាស៊ីសេរី ជាមួយ លោក អាឡិក ដែលមានសេចក្តីដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។