សកម្មជនការពារបរិស្ថានតំបន់អារ៉ែង លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ដែលត្រូវបានអាជ្ញាធរបញ្ជូនចេញពីកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០១៥ អះអាងថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការទាមទារសិទ្ធិត្រឡប់មកកម្ពុជា វិញ ដើម្បីបំពេញសិទ្ធិចូលរួមក្នុងសវនាការ។
សូមស្ដាប់បទសម្ភាសន៍រវាងលោក យ៉ង ចាន់តារា និងលោក អាឡិក ជុំវិញបញ្ហានេះដូចតទៅ៖
ទាក់ទងនឹងរឿងនេះដែរ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិនទាន់ប្រាកដថា តើក្រសួងមហាផ្ទៃ នឹងអនុញ្ញាតឱ្យលោក អាឡិក ហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន វិលមកកម្ពុជា វិញ ឬក៏យ៉ាងណានោះទេ ក្នុងករណីដែលតុលាការខេត្តកោះកុង បានកោះហៅលោក អាឡិក មកឆ្លើយបំភ្លឺ។ លោក ខៀវ សុភ័គ បកស្រាយថា ជនបរទេសណាដែលត្រូវបានបណ្តេញចេញដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយ ជននោះនឹងមិនអាចវិលត្រឡប់មកកម្ពុជា វិញជាដាច់ខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
