អង្គការ​ជីវិត​សត្វ​ស្លាប​ពិភពលោក​រក​ឃើញ​សំបុក​សត្វ​ត្រយង​ចង្កំ​ក​ស​ចំនួន ១០សំបុក

ដោយ វ៉ែន សុមេធ
2019-07-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សត្វ​ត្រយង​ចង្កំ​ក​ស នៅ​មួយ​សំបុក ក្នុង​ចំណោម ១០សំបុក ដែល​អង្គការ​ជីវិត​សត្វ​ស្លាប​ពិភពលោក​រក​ឃើញ នៅ​ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគិរី នៅ​រដូវ​កាល​ពង​កូន ឆ្នាំ២០១៨ និង២០១៩។
សត្វ​ត្រយង​ចង្កំ​ក​ស នៅ​មួយ​សំបុក ក្នុង​ចំណោម ១០សំបុក ដែល​អង្គការ​ជីវិត​សត្វ​ស្លាប​ពិភពលោក​រក​ឃើញ នៅ​ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគិរី នៅ​រដូវ​កាល​ពង​កូន ឆ្នាំ២០១៨ និង២០១៩។
រូប៖ ហ្វេសប៊ុក BirdLife International Cambodia

អង្គការ​ជីវិត​សត្វ​ស្លាប​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​រក​ឃើញ​សំបុក​សត្វ​ត្រយង​ចង្កំ​ក​ស​ចំនួន ១០សំបុក​នៅ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ខេត្ត​រតនគិរី ក្រោយ​ពេល​បញ្ចប់​រដូវ​កាល​ពង​កូន ឆ្នាំ២០១៨ និង២០១៩ មក។

នាយក​ប្រតិបត្តិ​អង្គការ​ជីវិត​សត្វ​ស្លាប់​ពិភពលោក​កម្ពុជា​លោក ប៊ូវរ សក្ស ប្រាប់​អាស៊ី​សេរី​​តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃ​ទី១៦ មិថុនា​ថា សំបុក​ទាំង​នេះ​រក​ឃើញ​អំឡុង​ខែ​កក្កដា​នេះ ក្នុង​នោះ​មាន​កូន​ត្រយង​ចង្កំ​ក​ស​ចំនួន ១៤ក្បាល​បាន​ញាស់​ដោយ​ជោគជ័យ។ លោក​បន្ត​ថា​ សត្វ​ប្រភេទ​នេះ​ពង​កូន​ចាប់ពី​ខែ​វិច្ឆិកា​ដល់​ខែ​ឧសភា​ជា​រៀង​រាល់​ឆ្នាំ។ មន្ត្រី​អភិរក្ស​សត្វ​ស្លាប​រូប​នេះ បន្ថែម​ថា មន្ត្រី​អង្គការ​របស់​លោក​បាន​អង្កេត​តាម​ដាន​ជា​ប្រចាំ​អំពី​ការ​រស់​នៅ​របស់​សត្វ​ទាំង​នេះ និង​បាន​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​នៅ​តំបន់​នោះ​មិន​ឲ្យ​រំខាន​ដល់​ការ​រស់​នៅ​របស់​សត្វ​ទាំង​នោះ​ទៀត​ផង។ បច្ចុប្បន្ន​កួន​សត្វ​ទាំង ១៤ក្បាល​បាន​ដុះ​ស្លាប ហើយ​បាន​ហើរ​ចេញ​ពី​សំបុក​អស់​ហើយ។

របាយការណ៍​អង្គការ​ជីវិត​សត្វ​ស្លាប​ពិភពលោក​កម្ពុជា​ឱ្យ​ដឹង​ថា​ សត្វ​ត្រយង​ចង្កំ​ក​ស​ជា​ភេទ​សត្វ​ស្លាប​ជិត​ផុត​ពូជ​លើ​ពិភពលោក​ គឺ​មាន​​​​ប្រមាណ ​១.០០០​ក្បាល​ក្នុង​ពិភព​លោក។​ ក្នុង​នោះ​ នៅ​តំបន់​ជម្រក​សត្វ​ព្រៃ​លំផាត់​ខេត្ត​រតនគិរី​ មាន​ជិត ៣០០ក្បាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល