ការិយាល័យរបស់អង្គការសហប្រជាជាតិបន្តថា កងកម្លាំងប្រដាប់អាវុធប្រើវិធីសាហាវឃោរឃៅអស្ចារ្យបណ្តេញ វាយដំ និងអូសមនុស្សចេញពីផ្ទះ បើនរណារឹងមិនព្រមចេញ។
កាលពីឆ្នាំ២០០៨ អង្គការ Amnesty International រាយការណ៍ថា ពលរដ្ឋខ្មែរជាង២ម៉ឺននាក់ត្រូវអាជ្ញាធរបង្ខំឬបណ្តេញចេញពីផ្ទះសម្បែងរបស់ខ្លួន។
កាលពីថ្ងៃអង្គារមុននេះ ប្រធានរដ្ឋសភា លោក ហេង សំរិន បានបញ្ជូនលិខិតមួយទៅសាលាក្រុងភ្នំពេញស្នើឲ្យជួយធ្វើអន្តរាគមន៍រកដំណោះស្រាយក្នុងជម្លោះរវាងប្រជាពលរដ្ឋនៅដីក្រហមនិងក្រុមហ៊ុន 7NG។ លោកមិនបានបញ្ជាក់ថា គប្បីធ្វើបែបណាមួយនោះទេ៕