រដ្ឋាភិបាលថា កម្ពុជានឹងទទួលបានវ៉ាក់សាំងពីចិននៅខែក្រោយ
មន្ត្រីរដ្ឋាភិបាលអះអាងថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ពីប្រទេសចិននៅក្នុងអំឡុងខែកុម្ភៈខាងមុខ។ អ្នកជំនាញ និងអ្នកវិភាគរិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងយកអាយុជីវិតពលរដ្ឋទៅលេងសើច ដើម្បីផលប្រយោជន៍នយោបាយរបស់ខ្លួនជាមួយចិន។