ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ៧១នាក់ហើយ បន្ទាប់ពីអ្នកជំងឺ ១០នាក់ទៀត បានស្លាប់ជាបន្តបន្ទាប់គ្នា កាលពីថ្ងៃទី២២ និង ២៣ ខែមេសា។ អ្នកស្លាប់ទាំង ១០នាក់នេះ មានអាយុចាប់ពីជាង ២០ឆ្នាំដល់ជាង ៧០ឆ្នាំ ហើយពួកគាត់ភាគច្រើន ជាពលរដ្ឋនៅរាជធានីភ្នំពេញ។
ទាក់ទងនឹងករណីឆ្លងថ្មីវិញ ក្រសួងសុខាភិបាលប្រកាសថា មានអ្នកឆ្លង ៥១១នាក់ នៅថ្ងៃទី២៣ ខែមេសា ក្នុងនោះ ភាគច្រើនជាករណីឆ្លងក្នុងសហគមន៍។ ការរកឃើញដ៏ច្រើននេះ ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ-១៩ ចេញពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនឡើងដល់ ៨.៨១០នាក់ហើយ។
គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមេសា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៩.៣៥៩នាក់។ ក្នុងនោះអ្នកជាសះស្បើយមាន ៣.២១០នាក់ និងអ្នកកំពុងសម្រាកព្យាបាល ៦.០៧២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។