សមត្ថកិច្ចកំពុងស្វែងរកជនជាតិចិនចំនួនពីរនាក់បានរត់ចេញសណ្ឋាគារមួយកន្លែង កាលពីថ្ងៃទី៩ ក្នុងក្រុងភ្នំពេញ ដើម្បីគេចចេញពីការធ្វើចត្តាឡឺស័ក ឬការដាក់ឲ្យនៅដាច់ដោយឡែកពីគេ ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តរកជំងឺកូវីដ-១៩។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ប្រាប់អាស៊ីសេរីថា បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ច កំពុងតែស្រាវជ្រាវរកជនជាតិចិនទាំងពីរនាក់ ហើយលទ្ធផលធ្វើតេស្តពួកគេទាំងពីរនាក់ ពុំមាន ជំងឺកូវីដ-១៩ ទេ ក៏ប៉ុន្តែសមត្ថកិច្ចតម្រូវឲ្យពួកគេបន្តធ្វើចត្តាឡីស័កជាបន្តទៀត។
គិតត្រឹមថ្ងៃទី៩ កញ្ញានេះ អ្នកកើតជំងឺកូវីដ១៩ នៅទូទាំងប្រទេស មានចំនួន ២៧៤នាក់ និងអ្នកជាសះស្បើយចំនួន ២៧៣នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មាន ១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។