សមត្ថកិច្ចខេត្តតាកែវបានឃាត់ខ្លួនជនជាតិចិនចំនួន ៩នាក់ក្រោយពីបានបំពានបម្រាមធ្វើដំណើរ មិនឱ្យឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយទៀតក្នុងពេលដែលកម្ពុជាកំពុងផ្ទុះរាលដាលជំងឺ ១៩ ចូលក្នុងសហគមន៍។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមឃឿន ប្រាប់អាស៊ីសេរីថា ជនជាតិចិនទាំង ៩ នាក់នេះបានធ្វើដំណើរពីខេត្តតាកែវ ឆ្ពោះមកទីក្រុងភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ ដើម្បីពិនិត្យសុខភាពរកជំងឺកូវីដ១៩។ លោកថា ឥឡូវនេះមន្ត្រីសុខាភិបាលខេត្តតាកែវ បានតម្រូវឱ្យពួកគេធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃសិន ហើយប្រសិនបើរកឃើញថាពួកគេមិនមានជំងឺទេ ទើបអនុញ្ញាតឱ្យធ្វើដំណើរបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
