អ្នកជំងឺកូវីដ១៩ ចំនួន ១៥នាក់ទៀតបានស្លាប់ ដែលធ្វើឱ្យករណីស្លាប់កើនឡើងដល់ជាង ២.៥៥៩នាក់ហើយ គិតត្រឹមថ្ងៃទី១៣ ខែតុលា។ ចំពោះករណីឆ្លងថ្មីមានចំនួន ២៧២នាក់ ក្នុងនោះមាន២៥នាក់ជាករណីនាំចូលពីក្រៅប្រទេស។ នេះជាលទ្ធផលដែលបញ្ជាក់ដោយម៉ាស៊ីនពិសោធន៍ភីស៊ីអារ៍ (PCR)។
ក្នុងរយៈពេលប្រមាណ ២សប្ដាហ៍មកនេះ តួលេខអ្នកឆ្លងថ្មីដែលក្រសួងបានប្រកាសមានជាង ២រយនាក់ក្នុងមួយថ្ងៃ ប៉ុន្តែតួលេខនេះមិនបានរាប់បញ្ចូលលទ្ធផលដែលពិនិត្យតាមឧបករណ៍ធ្វើតេស្តរហ័ស ឬរ៉ាពីដតេស្ដ (Rapid Test) នោះទេ។
គិតត្រឹមព្រឹកថ្ងៃទី១៣ តុលាកម្ពុជាមានអ្នកកើតជំងឺកូវីដ១៩ ជាង ១១ម៉ឺន ៥ពាន់នាក់ (១១៥.៦០៧) ក្នុងនោះអ្នកជាសះស្បើយជាង ១០ម៉ឺននាក់ (១០៩.២៩៦)។
ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ វិញ ក្រសួងសុខាភិបាល ប្រកាសថា គិតត្រឹមថ្ងៃទី១២ តុលា រដ្ឋាភិបាលចាក់ជូនពលរដ្ឋអាយុពី ៦ឆ្នាំឡើងទៅ បានជាង ៩៥ភាគរយហើយ ក្នុងចំណោមប្រជាពលរដ្ឋដែលត្រូវចាក់សរុបជិត ១៤លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។