អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ៣ពាន់ ៤២នាក់ (៣.០៤១) ហើយ ក្រោយពីអ្នកជំងឺម្នាក់ទៀតបានស្លាប់។
ចំណែកករណីឆ្លងថ្មីវិញ ក្រសួងសុខាភិបាល ប្រកាសថា មានចំនួន ៣០៦នាក់ ដែលសុទ្ធតែជាមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) ក្នុងនោះ ៤២នាក់ ជាករណីនាំចូល និង ២៦៤នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍។
គិតត្រឹមព្រឹកថ្ងៃទី៧ មីនានេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ១៣ម៉ឺននាក់ (១៣២.៧០៨) ក្នុងនោះអ្នកជាសះស្បើយមានជាង ១២ម៉ឺននាក់ (១២៦.៩២១)។
ក្រសួងសុខាភិបាល ប្រកាសថា គិតត្រឹមថ្ងៃទី៦ មីនា ម្សិលមិញ រដ្ឋាភិបាលចាក់វ៉ាក់សាំងគ្រប់ដូសជូនពលរដ្ឋបានជាង ១៣លាន ៨សែននាក់ ក្នុងចំណោមពលរដ្ឋដែលត្រូវចាក់ប្រមាណ ១៤លាននាក់ រាប់ពីកុមារអាយុ ០៥ ឆ្នាំរហូតដល់មនុស្សពេញវ័យ។ រីឯដូសជំរុញទី៣ និងទី៤ វិញ រដ្ឋាភិបាលចាក់ជូនពលរដ្ឋបានជាង ៨លាននាក់ ស្របពេលកុមារអាយុពី ៣ឆ្នាំដល់ក្រោម ៥ ឆ្នាំ រដ្ឋាភិបាលចាក់ដូសទី១ បានជាង ២សែននាក់៕
