អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ២០នាក់ទៀតបាន​ស្លាប់ និង​ឆ្លង​ថ្មី​ជាង ៨រយ​នាក់

ដោយ សុជីវី
2021-07-22
Share
អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ២០នាក់ទៀតបាន​ស្លាប់ និង​ឆ្លង​ថ្មី​ជាង ៨រយ​នាក់
រូប៖ RFA

អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ និង​ករណី​ឆ្លង​ថ្មី នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ដដែល។

ក្រសួង​សុខាភិបាល​ប្រកាស​នៅ​ថ្ងៃ​ទី២២ កក្កដា​ថា អ្នក​ជំងឺ​ចំនួន ២០នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​ .១៨៨នាក់

ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន ៨១១នាក់ នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ ៣០០​នាក់ ជា​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស ហើយ​ក្រៅ​ពី​នេះ​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។

គិត​ត្រឹម​ព្រឹក​​​ថ្ងៃ​ទី ២២កក្កដា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ៧ម៉ឺននាក់ (៧០.៤១៩) ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ​មាន​ជាង ៦ម៉ឺននាក់ (៦២.៥៧៧)

ទាក់ទង​រឿង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ វិញ វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm) ចំនួន ១លាន​ដូស​បន្ថែម​ទៀត ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ដដែល​នេះ ដែល​វ៉ាក់សាំង​ទាំងនោះ​ជា​ការ​បញ្ជា​ទិញ​របស់​រដ្ឋាភិបាល​កម្ពុជា។ មក​ដល់​ពេល​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ទាំង​ជំនួយ និង​បញ្ជាទិញ​សរុប​ជាង ១៧លាន​ដូស​ហើយ ដោយ​ភាគច្រើន​បំផុត​ជា​វ៉ាក់សាំង​ចិន។

កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​អាមេរិក ចនសុន អ៊ែន ចនសុន (Johnson & Johnson) ចំនួន ១លាន​ដូស តាម​រយៈ​យន្តការ​កូវ៉ាក់ (COVAX) នា​ពេល​ខាង​មុខ។

ចំពោះ​ការ​ចាក់​វ៉ាក់សាំង​វិញ ក្រសួង​សុខាភិបាល​ប្រកាស​ថា រដ្ឋាភិបាល​ចាក់​ជូន​​ពលរដ្ឋ​បាន​ជាង ៦លាន​នាក់​ ស្មើនឹង ៦៣% ​ក្នុង​ចំណោម​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន ១០លាន​នាក់ គិត​ត្រឹម​ថ្ងៃ​ទី២១ កក្កដា។

ទោះ​ជា​បែប​នេះ​ក្ដី ជា​ច្រើន​សប្ដាហ៍​មក​នេះ តួលេខ​អ្នក​ឆ្លង​ថ្មី និង​អ្នក​ស្លាប់​នៅ​តែ​ស្ថិត​​ក្នុង​កម្រិត​ខ្ពស់​ខ្លាំង។ អ្នក​ឆ្លង​ថ្មី​មាន​ចន្លោះ​ពី​ជាង ៨រយ​នាក់ ដល់​ជាង ១ពាន់​នាក់ ខណៈ​អ្នក​ស្លាប់​វិញ មាន​ចន្លោះ​ពី​ជិត ២០នាក់ រហូត​ដល់​ជិត ៤០នាក់​ក្នុង​មួយ​ថ្ងៃ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល