អ្នក​ជំងឺ​កូវីដ ២៩​នាក់​ទៀត​ស្លាប់ និង​ឆ្លង​ថ្មី​ជាង​៨រយ​នាក់

ដោយ អាស៊ីសេរី
2021-07-25
Share
អ្នក​ជំងឺ​កូវីដ ២៩​នាក់​ទៀត​ស្លាប់ និង​ឆ្លង​ថ្មី​ជាង​៨រយ​នាក់ ក្រុមគ្រូពេទ្យទៅយកអ្នកជំងឺកូវីដ១៩នៅក្នុងភូមិមួយនៃរាជធានីភ្នំពេញទៅព្យាបាលកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុក នាយកដ្ឋានចត្តាឡីស័ក

អ្នក​ស្លាប់​​ដោយ​​សារ​​ជំងឺកូវីដ-១៩ កើន​ឡើង​ដល់ជិត​ ១ពាន់ ​៣រយ​នាក់ ​(១.២៨៣) ​ហើយ គិតត្រឹម​ថ្ងៃទី​២៥ ​ខែកក្កដា បន្ទាប់​ពី​អ្នក​ជំងឺ ២៩នាក់​ទៀត​បាន​ស្លាប់។ ចំពោះ​ករណី​ឆ្លង​ថ្មីវិញ ​មាន​ជាង ៨រយនាក់ (៨១៩) នៅថ្ងៃ​ដដែល​នេះ ក្នុង​នោះ​ជាងពាក់​កណ្តាល​ (៤២៣)​ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​​​ថ្ងៃ​ទី២៥ ខែកក្កដា កម្ពុជា​មាន​អ្នក​កើត​ជំងឺកូវីដ-១៩ ជាង ៧ម៉ឺន ​២​ពាន់នាក់ ​(៧២.៩២៣) ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ​មានជាង ៦ម៉ឺន ៥ពាន់នាក់ (៦៥.​២៦៤)។

ទាក់ទង​រឿង​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩វិញ ក្រសួង​សុខាភិបាល​ប្រកាស​ថា រដ្ឋាភិបាល​បានចាក់ជូន​​ពលរដ្ឋ​បាន​ជិត ៧លាន​នាក់​ហើយ ​ក្នុង​ចំណោម​ពលរដ្ឋ​ដែល​ត្រូវ​ចាក់វ៉ាក់សាំង​ចំនួន ១០លាន​នាក់ គិ​តត្រឹម​ថ្ងៃ២៤ ខែកក្កដា។

ទោះជាបែបនេះក្តី ​ជាច្រើន​សប្តាហ៍មកនេះ តួលេខ​អ្នក​ឆ្លង​ថ្មី និង​អ្នក​ស្លាប់​នៅ​តែស្ថិត​​ក្នុង​កម្រិត​ខ្ពស់​ខ្លាំង។ ​អ្នក​ឆ្លង​ថ្មីមាន​ចន្លោះ​ពី​ជាង ៨រយនាក់ ដល់​ជាង ១ពាន់នាក់ ខណៈ​អ្នក​ស្លាប់​វិញ មាន​ចន្លោះ​ពី​ជិត ២០នាក់ រហូត​ដល់​ជិត ៤០នាក់ ​ក្នុង​មួយ​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល