អាជ្ញាធរ​សៀមរាប និង​កំពង់ឆ្នាំង បាន​សម្រេច​បិទ​ផ្សារ​២​កន្លែង​ក្រោយ​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​អ្នក​ជំងឺ​កូវីដ​-១៩

ដោយ ខែ សុណង
2021-07-03
Share
អាជ្ញាធរ​សៀមរាប និង​កំពង់ឆ្នាំង បាន​សម្រេច​បិទ​ផ្សារ​២​កន្លែង​ក្រោយ​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​អ្នក​ជំងឺ​កូវីដ​-១៩ ផ្សារ​ដំដែក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប។
រូប​ពី​ហ្វេសប៊ុក

អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​សម្រេច​បិទ​ផ្សារ​ដំ​ដែក ស្ថិត​នៅ​ក្នុង​ឃុំ​ដំដែក ស្រុក​សូទ្រនិគម រយៈពេល​២​សប្តាហ៍ ចាប់ពី​ថ្ងៃទី២ រហូតដល់​ថ្ងៃទី ១៥ ខែ​កក្កដា បន្ទាប់ពី​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​អ្នកជំងឺ​កូវីដ-១៩។

រដ្ឋបាល​ខេត្តសៀមរាប ប្រកាស​បិទ​ផ្សារ​នេះ​ភ្លាមៗ​នៅ​ថ្ងៃទី​២ កក្កដា ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ និង​ទប់ស្កាត់​ជំងឺ​មិន​ឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេង​ទៀត។

ចំណែក​នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង វិញ អាជ្ញាធរ​ខេត្ត​នេះ បាន​សម្រេច​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ផ្សារ​សាលា​លេខ​៥​ម្តង​ទៀត ដែល​ស្ថិត​ក្នុង​ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩​។ ទីតាំង​ផ្សារ​នេះ ត្រូវ​បិទ​ខ្ទប់​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃទី៣ ខែ​កក្កដា រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជាថ្មី​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល