អាជ្ញាធរខេត្តសៀមរាបបានសម្រេចបិទផ្សារដំដែក ស្ថិតនៅក្នុងឃុំដំដែក ស្រុកសូទ្រនិគម រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី ១៥ ខែកក្កដា បន្ទាប់ពីរកឃើញជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩។
រដ្ឋបាលខេត្តសៀមរាប ប្រកាសបិទផ្សារនេះភ្លាមៗនៅថ្ងៃទី២ កក្កដា ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងទប់ស្កាត់ជំងឺមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។
ចំណែកនៅឯខេត្តកំពង់ឆ្នាំង វិញ អាជ្ញាធរខេត្តនេះ បានសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារសាលាលេខ៥ម្តងទៀត ដែលស្ថិតក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ទីតាំងផ្សារនេះ ត្រូវបិទខ្ទប់ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី៣ ខែកក្កដា រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។