​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ធ្លាក់​មក​នៅ ២ករណី នៅ​ថ្ងៃ​ទី២៦ មេសា

ដោយ ខែ សុណង
2022.04.26
Share on WhatsApp
Share on WhatsApp
​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ធ្លាក់​មក​នៅ ២ករណី នៅ​ថ្ងៃ​ទី២៦ មេសា
Photo: RFA

ស្រប​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឱ្យ​ឈប់​ពាក់​ម៉ាស់​នេះ ក្រសួង​សុខាភិបាល ថ្ងៃនេះ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ចំនួន២ករណី​ថ្មី​ទៀត ដែល​សុទ្ធតែ​ជា​វីរុស​បំប្លែង​ថ្មី​អូមីក្រុង (Omicron) ​ឆ្លង​ក្នុង​សហគមន៍​​ទាំង​អស់​។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២៦ មេសា នេះ ​ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ១សែន ៣​ម៉ឺន​៦ពាន់​នាក់ (១៣៦.២៣០ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជិត ១ សែន ៣ម៉ឺន​នាក់ ៣ពាន់នាក់ (១៣២.៩៦៨) និង​​អ្នក​ស្លាប់​មាន​ចំនួន ៣ពាន់ ៥៦ នាក់ (.០៥៦)

ចំពោះ​ការ​ចាក់​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ​១៩​វិញ​ ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី២៥ ​មេសា ម្សិលមិញ រដ្ឋាភិបាល​ចាក់​​ជូន​​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី៣​ឆ្នាំ​ឡើង​បាន​ជាង ១៤​លាន ៨សែន​នាក់ សម្រាប់​ដូស​ទី១​ រីឯ​ដូស​ទី​២ ចាក់​បាន​ជាង​១៤​លាន​១សែន​៥ម៉ឺន​នាក់​ ហើយ​ដូស​​ទី៣​ និង​ដូស​ទី​៤​ រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​បាន​ជាង៩​លាន ៧សែន​នាក់។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។