អ្នកស្លាប់ដោយសារតែជំងឺកូវីដ-១៩ បានកើនឡើងដល់ ៩១នាក់ហើយ បន្ទាប់ពីអ្នកជំងឺ ៣នាក់ទៀត បានស្លាប់បន្តបន្ទាប់គ្នា នៅថ្ងៃទី២៦ ទី២៧ និងថ្ងៃទី២៩ ខែមេសា។
ចំណែកចំនួនអ្នកឆ្លងក្នុងសហគមន៍ បានកើនឡើងដល់ជាង ១ម៉ឺន ២ពាន់នាក់ (១២.០៩០) ហើយ បន្ទាប់ពីក្រសួងសុខាភិបាលរកឃើញករណីឆ្លងថ្មីទ្រង់ទ្រាយធំជិត ៩រយនាក់ (៨៨០) បន្ថែមទៀត នៅថ្ងៃទី២៩ ខែមេសា។
អ្នកឆ្លងថ្មីជិត ៩រយនាក់នោះ ជាអ្នករស់នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល កំពង់ចាម និងខេត្តមួយចំនួនទៀត។ ប៉ុន្តែរាជធានីភ្នំពេញមានអ្នកឆ្លងច្រើនជាងគេ គឺជាង ៥រយនាក់ (៥១៨)។
ចំណែកករណីជាសះស្បើយវិញមាន ជិត ៣រយនាក់ (២៨៨) នៅថ្ងៃដដែលនេះ។
គិតត្រឹមថ្ងៃទី២៩ មេសា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ១ម៉ឺន ២ពាន់នាក់ (១២.៦៤១) ក្នុងនោះ អ្នកជាសះស្បើយមានជិត ៥ពាន់នាក់ (៤.៩៨៦) និងអ្នកកំពុងសម្រាកព្យាបាលជាង ៧ពាន់នាក់ (៧.៥៥៧)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
