អ្នក​ជំនាញ​ផ្នែក​ថែទាំ​សុខភាព​ខ្មែរអាមេរិកកាំង​ម្នាក់​អះអាង​ថា ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​នៅ​មាន​កម្រិត ​មិន​អាច​ពិនិត្យ​រក​​មេរោគ​បង្ក​ជំងឺ​កូវិត១៩​ឃើញទេ

0:00 / 0:00

អ្នក​ជំនាញ​ផ្នែក​សុខភាព​លើក​ឡើង​ថា រដ្ឋាភិបាល​មិន​បាច់​ទាមទារ​ឲ្យ​ម៉ាឡេស៊ី​ធ្វើតេស្ត​ជនជាតិ​អាមេរិកកាំង ដែល​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីត១៩ ម្ដង​ហើយ​ម្ដង​ទៀត​នោះ​ទេ ពីព្រោះ​ថា ការ​ធ្វើតេស្ត​ទាំង​ពីរ​លើ​របស់​ម៉ាឡេស៊ី​នេះ បង្ហាញ​កាន់​តែ​ច្បាស់​ថា ស្រ្តី​អាមេរិក​រួប​នេះ ផ្ទុក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី ហើយ​ក៏​បង្ហាញ​ថា ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​នៅ​អន់​ខ្សោយ​ដែរ។

អ្នក​ជំនាញ​ផ្នែក​សុខភាព ខ្មែរ-អាមេរិកកាំង លោក​គ្រូពេទ្យ ឆាន តូច សម្ដែង​ការ​ព្រួយ​បារម្ភ ចំពោះ​ពលរដ្ឋ​ខ្មែរ ដែល​នឹង​ងាយ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវិត-១៩ ដោយសារ​តែ​ប្រព័ន្ធ​សុខាភិបាល​នៅ​ខ្សោយ​បែប​នេះ នៅ​ស្រប​ពេល​រដ្ឋាភិបាល​មិន​បាន​បើក​ឲ្យ​បាន​ទូលំទូលាយ ចំពោះ​ស្ថិតិ​ជន​បរទេស​នៅ​កម្ពុជា ពិសេស ជន​ជាតិ​ចិន ដែល​ជា​ប្រភព​ចម្លង​វីរុស សារ-ស៊ីអូវី-២ (SARS-COV-2) ឬ​កូរ៉ូណា នេះ។ លោក​គ្រូពេទ្យ ឆាន តូច​លើក​ឡើង​ថា ជំងឺ​កូរ៉ូណា នឹង​អាច​ឆ្លង​ពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​ក្នុង​រយៈ​ពេល​ខ្លី បើ​សិន​ជា​រដ្ឋាភិបាល​មិន​មាន​វិធានការ​ទប់​ស្កាត់​ច្បាស់លាស់ ពី​ព្រោះ "ការ​ទប់​ស្កាត់​មិន​ឲ្យ​ជំងឺ​រាតត្បាត​មក​លើ​ពលរដ្ឋ​កម្ពុជា ដោយ​ទប់​ស្កាត់​មិន​ឲ្យ​ជន​ជាតិ​ចិន ឬ​ក៏​កប៉ាល់​ចូល​ចត​ចូល​មក​នៅ​កម្ពុជា​នោះ មិន​មែន​ជា​រឿង​រើសអើង ហើយ​ក៏​មិន​មែន​ជា​រឿង​អមនុស្សធម៌​ដែរ ប៉ុន្តែ​ជា​រឿង​សំខាន់ ដែល​ទាក់ទង​នឹង​អាយុ​ជីវិត​ជាតិ" ។

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​បទ​សម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា និង​លោក​គ្រូពេទ្យ ឆាន តូច អំពី​បញ្ហា​នេះ...