ព្រះ​មហាក្សត្រ​ផ្ញើ​សារ​ជូន​ប្រធានាធិបតី​ចិន​សម្ដែង​ទុក្ខ​ក្រៀមក្រំ​ចំពោះ​ការ​ផ្ទុះ​ឡើង​វីរុស​កូរ៉ូណា

ព្រះ​មហាក្សត្រ ព្រះបាទ​សម្ដេច ព្រះនរោត្តម សីហមុនី បាន​​ផ្ញើ​សារ​ជូន​ប្រធានាធិបតី​ចិន លោក​ ស៊ី ជីនពីង (Xi Jinping) ដើម្បី​សម្ដែង​ទុក្ខ​ក្រៀម​ក្រំ ចំ​ពោះ​ការ​ផ្ទុះ​ឡើង​មេរោគ​កូរ៉ូណាថ្មី​នេះ​ ​ដែល​បង្ក​ឱ្យ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ឆ្លង​វីរុស​​នេះ ហើយ​​រាប់​រយ​នាក់​បាន​បាត់បង់​ជីវិត។

ក្នុងព្រះ​រាជ​សារចេញនៅ​ថ្ងៃ​​ទី​៥ ខែ​កុម្ភះ នេះ ព្រះមហាក្សត្រ ក៏​បាន​ធ្វើ​ការ​បួងសួង​ដល់​សាធារណរដ្ឋ​ចិន ​​ឱ្យ​ទទួល​បាន​ជោគ​ជ័យរាល់​វិធានការ​ទប់​ស្កាត់​ការ​រីក​រាលដាល​​វីរុស​កូរ៉ូណា​ថ្មី​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។