ឯកអគ្គរដ្ឋទូតកម្ពុជា លោក អាណាថូលី បូរូវីក (ANATOLY BOROVIK) ថ្លែងកាលពីថ្ងៃទី២២ ខែតុលាថា កម្ពុជា និងរុស្ស៊ីកំពុងពិភាក្សាគ្នាពីកិច្ចសហការ ពីការផ្ដល់វ៉ាក់សាំងការពារជំងឺ-កូវីដ១៩ ដោយប្រទេសរុស្ស៊ី ព្រោះកម្ពុជាបានបញ្ជាក់ពីចំណាប់អារម្មណ៍ចំពោះវ៉ាក់សាំងថ្មីនេះ។
លោកថា ភាគីទាំង២ នឹងរៀបចំភ្ជាប់ទំនាក់ទំនងរវាងមន្ត្រីជំនាញផ្នែកវិទ្យាសាស្ត្រនៃប្រទេសទាំង២ ដើម្បីពិភាក្សាបញ្ហានេះលម្អិត។
កាលពីថ្ងៃទី២៣ ខែកញ្ញា គឺក្រោយរុស្ស៊ីរកឃើញថ្នាំវ៉ាក់សាំងប្រឆាំងនឹង ជំងឺកូវីដ១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យប្រទេសមួយនេះ ជួយផ្តល់ជំនួយ ជាថ្នាំវ៉ាក់សាំងមកកម្ពុជាផង ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ។
បើទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន បានប្រាប់សារព័ត៌មានក្នុងស្រុកថាអ្នកស្រីមិនទាន់មានព័ត៌មានពីកិច្ចសហការរវាងកម្ពុជា និងរុស្ស៊ីក្នុងករណីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះនៅឡើយទេ។ អ្នកស្រីបញ្ជាក់ថាក្រសួងសុខាភិបាលស្វាគមន៍រាល់វ៉ាក់សាំង ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
