ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ទៀត​បានជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩

ដោយ អាស៊ីសេរី
2020-07-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេរោគ​​វីរុស កូរ៉ូណា (Corona virus)
មេរោគ​​វីរុស កូរ៉ូណា (Corona virus)
courtesy

អ្នកជំងឺ​កូវីដ-១៩ ចំនួន​២ នាក់​ទៀតហើយ បាន​ជា​សះស្បើយ និង​ត្រូវ​បាន​ក្រុម​វេជ្ជបណ្ឌិត​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​រៀងៗ​ខ្លួន។

ក្រសួងសុខាភិបាល​ឱ្យ​ដឹង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១១ កក្កដា​ថា អ្នកជំងឺ​ដែល​ទើប​ជាសះស្បើយ​ទាំងពីរ​នាក់​នេះ មាន​ម្នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ម្នាក់ទៀត​នៅ​ខេត្ត​កណ្តាល ហើយ​ពួកគាត់​ទាំងពីរ គឺជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ម៉ាឡេស៊ី។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា កម្ពុជា​រក​ឃើញ​អ្នក​កើត​ជំងឺ​កូវីដ-១៩ ចំនួន​១៤១ នាក់ ក្នុង​នោះ​ព្យាបាល​ជាសះស្បើយ​ចំនួន​១៣៣ នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​៨ នាក់ ដោយ​មិន​មាន​ករណី​ស្លាប់​នោះ​ទេ។

ទោះជា​យ៉ាងណា ក្រសួងសុខាភិបាល​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់ ឱ្យ​ប្រុងប្រយ័ត្ន និង​អនុវត្ត​អនាម័យ​ជាប់​ជានិច្ច ដោយសារ​ជំងឺ​កូវីដ-១៩ នៅតែ​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល