សហជីព​កាស៊ីណូ ណាហ្គា វើលដ៍ ទាមទារ​ធ្វើតេស្ត​បុគ្គលិក​ទាំងអស់​រកមើល​ជំងឺ​កូវីដ-១៩

0:00 / 0:00

ប្រធាន​សហជីព​នៅ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (NAGO World) ​រិះគន់ ចំណាត់​ការ​របស់​ក្រសួង​សុខាភិបាល​ថា មាន​ភាព​មិន​ប្រក្រតី និង​បង្ក​ភាព​ភ័យខ្លាច ដល់​បុគ្គលិក​នៅ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្កា វើលដ៍ ព្រោះ​ក្រសួង​ឲ្យ​បិទ​កាស៊ីណូ NAGA2 តែ​រយៈពេល​បី​ម៉ោង ក្រោយ​សង្ស័យ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩ រួច​ហើយក៏​ប្រញាប់ប្រញាល់​ឲ្យ​បើក​វិញ ទាំង​មិន​ទាន់​បាន​ធ្វើតេស្ត​បុគ្គលិក​ទាំងអស់​ជា​មុន​សិន។

មេដឹកនាំ​សហជីព​រូប​នេះ ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន សហការ​ជាមួយ​ក្រសួងសុខាភិបាល ធ្វើតេស្ត​បុគ្គលិក​ទាំងអស់ ដើម្បី​រកមើល​ជំងឺ​កូវីដ​-១៩ ជា​មុន​សិន មុននឹង​បង្គាប់​ឲ្យ​បុគ្គលិក​វិល​ចូល​ធ្វើ​ការ​វិញ។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក មួង ណារ៉េត និង​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (NAGA World) កញ្ញា ឈឹម ស៊ីថរ ជុំវិញ​រឿង​នេះ​ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។