បទសម្ភាសន៍អំពីភាពចម្រូងចម្រាសនៃការផ្ដល់អត្ថន័យលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ថ្ងៃ ៧ មករា
2021.01.07
ព្រឹត្តិការណ៍ ៧មករា រហូតមកដល់ពេលនេះ មានរយៈជាង ៤០ឆ្នាំមកហើយ ក៏ប៉ុន្តែរឿងរ៉ាវជុំវិញ ៧ មករានេះ នៅតែស្ថិតក្នុងភាពចម្រូងចម្រាសនៅឡើយក្នុងសង្គមខ្មែរ។ គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចផ្ដាច់មុខជាច្រើនឆ្នាំមកហើយនោះ បានឲ្យអត្ថន័យផ្ទុយគ្នា ពីគណបក្សប្រឆាំង និងអ្នកសិក្សាប្រវត្តិសាស្ត្រ ព្រមទាំងពលរដ្ឋមួយចំនួន ដែលនិយមតាមដានបញ្ហាសង្គម។
បក្សកាន់អំណាចថា ៧ មករា ជាកំណើតទី២ ដែលបានជួយឲ្យរួចផុតពីរបបខ្មែរក្រហម ដោយមានវៀតណាមជាអ្នកចូលមកជួយរំដោះពលរដ្ឋពីរបបអាវខ្មៅនោះ។ ចំណែកបក្សប្រឆាំងថា ៧ មករា ជាថ្ងៃវៀតណាមចូលឈ្លានពានទឹកដីខ្មែរ ហើយរហូតមកដល់ពេលនេះ វៀតណាមនៅតែមានឥទ្ធិពលនៅកម្ពុជា ជាពិសេស បក្សកាន់អំណាចដែលចាត់ទុកវៀតណាមជាមិត្តម៉ឺនឆ្នាំនោះ។
តើអ្វីខ្លះ ដែលនៅតែមានភាពចម្រូងចម្រាសជុំវិញថ្ងៃ ៧ មករានេះ?
តើវៀតណាមមានឥទ្ធិពលនៅកម្ពុជា ដោយសារតែការដឹងគុណថ្ងៃ ៧ មករា ឬយ៉ាងណា?
តើ ៧ មករា បានបន្សល់ទុកអ្វីខ្លះខ្មែរ ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ…?