0:00 / 0:00
តំណាងអង្គការសង់ត្រាល់ពីររូប គឺ លោក មឿន តុលា និងអ្នកស្រី ណុប លីនដា ដែលធ្វើការលើកស្ទួយកម្មករនៅកម្ពុជា បានទទួលពានរង្វាន់សិទ្ធិការពារកម្មករ (Labor Rights Defender) នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលផ្ដល់ជូនដោយវេទិកាសិទ្ធិការងារអន្តរជាតិ (International Labor Rights Forum )។
អ្នកស្រី ណុប លីដា ឲ្យដឹងថា វេទិកាសិទ្ធិការងារអន្តរជាតិ បានជ្រើសរើសយកអង្គការសង់ត្រាល់ ដើម្បីផ្ដល់ពានរង្វាន់នេះ ដោយសារតែអង្គការនេះ បានធ្វើកិច្ចការជាច្រើន ដើម្បីការពារសិទ្ធិកម្មករ ទោះបីជាប្រឈមនឹងការគាបសង្កត់ផ្សេងៗ ពីអាជ្ញាធររដ្ឋាភិបាលក្ដី។
សូមស្ដាប់បទសម្ភាសន៍រវាង លោក ទីន ហ្សាការីយ៉ា និងអ្នកស្រី ណុប លីនដា មន្ត្រីព័ត៌មាននៃអង្គការសង់ត្រាល់ដូចតទៅ៖
ស្ដាប់សំឡេង៖
