បទ​សម្ភាសន៍​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ នៅ​ជប៉ុន ដែល​សុំ​ឲ្យ​អ្នកស្រី រ៉ូណា ស្មីត ស៊ើប​អង្កេត​សំឡេង​ដែល​សង្ស័យ​ថា ជា​​របស់​អ្នក​នាំ​ពាក្យ​​ក្រសួង​ការងារ

0:00 / 0:00

ប្រធាន​ចលនា​សង្គ្រោះ​ជាតិ នៅ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា ស្នើសុំ​អ្នករាយការណ៍​ពិសេស​​អង្គការ​សហប្រជាជាតិ​​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith)​ ស៊ើបអង្កេត​សំឡេង​បែក​ធ្លាយ​ដែល​សង្ស័យ​ថា ជា​សំឡេង​របស់ អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ។

លោក ហៃ វណ្ណា ស្នើសុំ​បែប​នេះ​​​ក្នុង​លិខិត​ចំហ​មួយ ដែល​ផ្ញើ​ទៅ​អ្នក​រាយការណ៍​ពិសេស​​អង្គការ​​សហប្រជាជាតិ​​អ្នកស្រី រ៉ូណា ស្មីត នៅ​ថ្ងៃទី​១ ខែ​វិច្ឆិកា។ លោក ​បាន​ស្នើ​សុំ​បន្ត​ទៀត​ថា ប្រសិន​បើ រក​ឃើញ​ថា សំឡេង​បែក​ធ្លាយ​នោះ​ពិតជា​សំឡេង​របស់​លោក ហេង សួរ ប្រាកដ​មែន​នោះ សូម​ឲ្យ​អ្នកស្រី​ជួយ​គាំទ្រ ដើម្បី​ដាក់​បណ្ដឹង​ប្រឆាំង​បុគ្គល​​នេះ​ទៅ​​តុលាការ​​បណ្ដា​​ប្រទេស​​មួយ​​ចំនួន និង​តុលាការ​អន្តរជាតិ ធ្វើ​យ៉ាង​ណា​ដែល​អាច​ដាក់​ទណ្ឌកម្ម​បុគ្គល​នេះ​បាន។