សហគមន៍ខ្មែរក្រៅប្រទេសប្រមាណ ៥០០ នាក់ តវ៉ានៅមុខស្ថានទូតចិន និង ស្ថានទូតខ្មែរ

0:00 / 0:00

សហគមន៍ខ្មែរ​ក្រៅ​ប្រទេស​ប្រមាណ ៥០០ នាក់​ ជាពិសេសពលរដ្ឋខ្មែរ​សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៩ បានធ្វើបាតុកម្មពីរកន្លែង គឺទីមួយនៅមុខស្ថានទូតចិន​ប្រចាំសហរដ្ឋអាមេរិក និង ទីពីរ​គឺនៅ​មុខ​ស្ថានទូតខ្មែរ។ ក្រុម​អ្នកតវ៉ា ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចិន​ បំពេញតួនាទី​ឲ្យ​បាន​ត្រឹមត្រូវ ក្នុង​នាម​ជា​ម្ចាស់​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ដែលតម្រូវ​ឲ្យ​កម្ពុជា​ស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ។ ពួកគាត់​ក៏បាន​ទាមទារ​ឲ្យ​របបលោក ហ៊ុន សែន ដោះលែង​ប្រធានគណបក្សសង្គ្រោះជាតិ​លោក កឹម សុខា និង ឲ្យ​គណបក្សប្រឆាំងនេះ​បើកដំណើរការ​ឡើងវិញ ឲ្យ​ឆាប់​តាមដែលអាច​ធ្វើ​ទៅបាន។ អ្នកតវ៉ា​បន្ត​ប្តេជ្ញា ថានឹង​ធ្វើ​បាតុកម្មបន្ត​ទៀត រហូត​ដល់​របបក្រុង​ភ្នំពេញ ស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ។

សូម​លោកអ្នកនាង ស្តាប់​សេចក្តី​រាយការណ៍​របស់​លោក មួង ណារ៉េត ដែល​ចុះទៅ​យក​ព័ត៌មាន​ផ្ទាល់​ ដល់​កន្លែង​បាតុកម្ម​ទាំងពីរ​នោះ ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។