អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ស្នើឲ្យតុលាការទម្លាក់ចោលការប្រកាន់ប្រឆាំងលោក កឹម សុខា ដោយអង្គការនេះ ចាត់ទុកថា អំពើក្បត់ជាតិនោះ គឺជាការចោទប្រកាន់ក្លែងក្លាយ។
នាយកប្រចាំតំបន់នៃអង្គការនេះ គឺលោក នីកូឡាស់ ប៊ីខ្វែលលីន (Nicholas Bequelin) ការកាត់ទោស ដោយផ្អែកលើការចោទប្រកាន់ថា អាមេរិកនៅពីក្រោយខ្នង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជានេះ ខ្វះភាពគួរឲ្យជឿទុកចិត្ត តាំងពីដើមដំបូងមកម្ល៉េះ។ លោកបន្ថែមទៀតថា ស្របពេលដែលមន្ត្រី និងសកម្មជនគណបក្សប្រឆាំងរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត អាជ្ញាធរកម្ពុជាយកប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ មកធ្វើជាអាវុធ ដើម្បីប្រល័យ និងកម្ទេចគណបក្សសង្គ្រោះជាតិ។
ក្រុមមេធាវីការពារក្តីលោក កឹម សុខា បានប្រាប់សារព័ត៌មាន រ៉យទ័រ ( Reuters) របស់អង់គ្លេស ថា ការកាត់ក្តីនេះ អាចស៊ីពេលរហូតដល់បីខែ ទើបតុលាការអាចឈានទៅចេញសាលក្រមមួយបាន។ បើពិតដូចការអះអាងរបស់ក្រុមមេធាវី មានន័យថា ដំណើរការក្តីនេះ អាចនៅបន្តក្រោយសហភាពអឺរ៉ុប ចេញសេចក្ដីសម្រេចអំពីការព្យួរការអនុគ្រោះពន្ធ EBA៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។