អង្គការសង្គមស៊ីវិល សហជីព សមាគម និងក្រុមយុវជនជាង ១ពាន់នាក់ មកពីជាង ២០ស្ថាប័ន រួមគ្នាប្រារព្ធខួបលើកទី៧៦ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅទីលានប្រជាធិបតេយ្យ។
កម្មវិធីនេះមានការចូលរួមពីមន្ត្រីស្ថានទូតបារាំង ស្ថានទូតអង់គ្លេស និងសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងមានការថ្លែងសារជាមតិយោបល់ និងបញ្ហាប្រឈមនានា ដើម្បីស្នើដល់ភាគីពាក់ព័ន្ធដោះស្រាយផង។
សារក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំនេះ បានទាមទារឱ្យដោះលែងអ្នកទោសមនសិការ ដូចជាលោក កើត សារ៉ាយ កញ្ញា ឡុង គន្ធា លោក ឈាង ឬទ្ធី លោក ស្រ៊ុន ស្រ៊ន កញ្ញា សើន ស្រីម៉ៃ
អ្នកនាង សាក់ កន្និការ លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា ជាដើម។
ការប្រារឰទិវាសិទ្ធិមនុស្សអន្តរជាតិ នៅទីលានប្រជាធិបតេយ្យ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ធ្នូ នេះ មិនមានការរារាំងឡើយ។ ប៉ុន្តែ ក្រុមអាជ្ញាធររាប់សិបនាក់បានឃ្លាំមើល។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។