បច្ចុប្បន្ន​ភាព​របស់​ប្រតិភូ​​ខ្មែរ​ក្រោម​ដែល​ចូលរួម​វេទិកា​អ.ស.ប​ពី​បញ្ហា​ជនជាតិ​ដើម

0:00 / 0:00

ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រួមមាន​ព្រះសង្ឃ និង​យុវជន បាន​ចូលរួម​វេទិកា​អចិន្ត្រៃយ៍ ស្ដីពី​បញ្ហា​ជនជាតិ​ដើមកំណើត របស់​អង្គការសហប្រជាជាតិ​លើ​ទី​១៨ នៅ​ឯ​បុរីញូវយ៉ក (New York) ចាប់ពី​ថ្ងៃ​ច័ន្ទ ទី២២ ដល់​ថ្ងៃ​ទី៣ ឧសភា។ សម្រាប់​សប្ដាហ៍​ទីមួយ យុវជន​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​​ក្រោម បាន​លើក​បញ្ហា​អាជ្ញាធរ​វៀតណាម​ដែល​មិន​ផ្ដល់​ឱកាស​ឲ្យ​កូនៗ​ជា​ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម​អាច​សិក្សា ភាសាខ្មែរ​នៅ​សាលារៀន​រដ្ឋ។ បច្ចុប្បន្ន​កូន​ខ្មែរ​អាច​រៀន​ភាសាខ្មែរ បាន​នៅ​តាម​វត្ត​តែ​ប៉ុណ្ណោះ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក យន់ សាមៀន ជាមួយ​នឹង​ព្រះ​ភិក្ខុ សឺង យ៉ឹងរតនា មន្ត្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ព្រះចៅ​អធិការ​វត្ត​ខេមររង្សី នៅ​ទីក្រុង​សាន់ហូស្សេ រដ្ឋ​កាលីហ្វ័រញ៉ា (California) ស្តីពី​បញ្ហា​នេះ​ដូច​តទៅ ​៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។