យុវជនចលនាមាតាធម្មជាតិចាត់ទុកការគំរាមយុវជននិយាយពីកោះកុងក្រៅជាការលាក់ព័ត៌មាន
2024.01.15
យុវជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត ដែលចាត់ទុកការគំរាមកំហែងរារាំងយុវជនមិនឱ្យនិយាយពីកោះកុងក្រៅ ថា ជាការលាក់កំបាំងព័ត៌មានពិត និងជាលេសរបស់អាជ្ញាធរ ដើម្បីការពារអ្នកមានលុយមានអំណាច ដែលកំពុងក្ដោបយកកោះកុងក្រៅទៅជាសម្បត្តិឯកជន។
យុវជនមាតាធម្មជាតិអះអាងថា នឹងនៅតែបន្តយុទ្ធនាការនិយាយពីកោះកុងក្រៅ នៅរៀងរាល់ថ្ងៃអាទិត្យបន្តទៅទៀត បើទោះបីជាអាជ្ញាធរគំរាមកំហែងរារាំង និងធ្វើទុក្ខបុកម្នេញយ៉ាងណាក៏ដោយ។
ការអះអាងនេះនៅក្រោយពេលយុទ្ធនាការរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ ដែលចាប់ផ្ដើមលើកដំបូងកាលពីថ្ងៃទី៧ ខែមករា ដែលជាការជួបជុំគ្នាហាត់ប្រាណជជែកពីកោះកុងក្រៅតាមមាត់ទន្លេចតុមុខត្រូវបានអាជ្ញាធរខណ្ឌដូនពេញរារាំង។ ជាមួយគ្នានេះមិត្តរបស់យុវជនចលនាមាតាធម្មជាតិមួយរូបជាជនជាតិអាល្លឺម៉ង់ក៏ត្រូវអាជ្ញាធរបង្ខំឱ្យចាកចេញពីកម្ពុជា ដោយសារបានចូលរួមយុទ្ធនាការនេះ។
បើទោះជាយ៉ាងណាយុវជនចលនាមាតាធម្មជាតិចាត់ទុកការគំរាមកំហែងរាំងយុវជនមិនឱ្យនិយាយពីកោះកុងក្រៅនេះថា ជាការលាក់កំបាំងព័ត៌មានពិត និងជាលេសរបស់អាជ្ញាធរ ដើម្បីការពារអ្នកមានលុយមានអំណាច ដែលកំពុងក្ដោបយកកោះកុងក្រៅទៅជាសម្បត្តិឯកជន។
សូមស្ដាប់បទសម្ភាសជាមួយយុវជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត អំពីរឿងនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។