ប៉ូលិស​ចាប់ខ្លួន​តំណាង​សហគមន៍​ដីធ្លី​ម្នាក់ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​

វិទ្យុ​អាស៊ី​សេរី
2018.08.16
សាម ម៉ាប់ ថ្មពួក ៦២២ លោក សាម ម៉ាប់ ជា​តំណាង​សហគមន៍​ដីធ្លី​ម្នាក់ នៅ​​ភូមិ​ថ្មី​ ​ឃុំ/ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​បាន​តុលាការ​ដាក់​ឲ្យនៅ​ក្រោម​ការ​ត្រួត​ពិនិត្យ។ Provided photo
Provided photo

ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​ ចាប់​ខ្លួន​តំណាង​សហគមន៍​ដីធ្លី​នៅ​ឃុំ​ភូមិ​ថ្មី​ម្នាក់​ គឺ​លោក សាម ម៉ាប់​ ហើយ​បញ្ជូន​ទៅ​អធិការ​នគរបាល​ស្រុក​ថ្មពួក កាល​ពី​ប្រមាណ​ម៉ោង ១២​ថ្ងៃ​ទី១៦​ សីហា។

កូនស្រី លោក សាម ម៉ាប់ អះអាង​ថា ​ ប៉ូលិស​មាន​គ្នា​ ៣នាក់ បាន​មក​ចាប់​លោក​ឪពុក​របស់​ខ្លួន​នៅ​ក្នុង​ផ្ទះ ដោយ​ពុំ​មាន​ដី​ពី​តុលាការ​ចាប់​ខ្លួន​នោះ​ទេ។

កន្លង​មក​លោក​ សាម ម៉ាប់​ តែង​តែ​​ដឹក​នាំ​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​ថ្មពួក ប្រមាណ​ ១៧០​គ្រួសារ ទៅ​តវ៉ា​នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​ជូន​​ពួកគាត់​ជាប្រចាំ។

សូម​រង់ចាំ​អាន និង​ស្ដាប់​សេចក្ដីរាយការណ៍​ពិស្ដារ​អំពី​រឿង​នេះ​បន្ត​ទៀត...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។